Connect with us

ព័ត៌មានជាតិ

ផ្លូវ​ខ្សែក្រវាត់​ព្រំដែន កម្ពុជា​-​ថៃ និង​ឡាវ ដែល​ទទួលរង​ការខូចខាត ដោយសារ​ជំនន់​ទឹកភ្លៀង ត្រូវ​បាន​ជួសជុល​ឡើងវិញ​

បានផុស

នៅ

ព្រះវិហារ ​៖ កំណាត់​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​ដែនដី​នៃ​រដ្ឋបាល​ខេត្តព្រះវិហារ ពិសេស ផ្លូវ​ក្រាល​គ្រួស​ក្រហម ដែល​ត​ភ្ជាប់​ទៅកាន់​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ និង​ឡាវ ដែល​ទទួលរង​នូវ​ការខូចខាត ដោយ​អន្លើរៗ ដោយសារ​ជំនន់​ទឹកភ្លៀង កន្លងមក​នោះ ខណៈ​នេះ​ត្រូវបាន​ជួសជុល និង​កែលំអ​ឡើងវិញ​ហើយ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ធ្វើដំណើរ​បាន​រហ័ស និង​ប្រកបដោយ​សុវត្ថិភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ លោក​សំ លាង​ទ្រី បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹង​ថា ជាច្រើន​ថ្ងៃ​មកនេះ លោក​បាន​បញ្ជូន​មន្ត្រី​ជំនាញ នាំ​យក​គ្រឿងចក្រ​គ្រប់​ប្រភេទ ចុះទៅ​កាន់​ទីតាំង​ចំនួន ៤ ដើម្បី​ជួសជុល និង​សម្អាត​រុក្ខជាតិ នៅតាម​ដងផ្លូវ​ឲ្យ​មាន​ភាពល្អប្រសើរ​ឡើងវិញ ក្រោយ​ជំនន់​ទឹកភ្លៀង ដែល​បាន​ហូរ​ច្រោះ និង​កាត់ផ្តាច់​ជា​អន្លើរៗ នា​ពេល​កន្លងមក​នោះ​។

​លោក សំ លាង​ទ្រី បាន​ឲ្យ​ដឹង​ទៀតថា ផ្លូវ​ដែល​ត្រូវ​ជួសជុល​ឡើងវិញ​នេះ មាន​ចំនួន ៤​ខ្សែ ដែល​រង​ការខូចខាត​ខ្លាំង ក្នុង​នោះ​ផ្លូវជាតិ​លេខ​៩៤ មាន​ប្រវែង ៦៥​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ស្រុក​ឆែប ឆ្ពោះទៅ​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ,​ផ្លូវជាតិ​លេខ​៩៥ ជា​ផ្លូវ​ក្រាល​គ្រួសារ​ក្រហម មាន​ប្រវែង ១៣​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ស្រុក​ឆែប ឆ្ពោះ​ទៅ​កាន់​ស្រុក​ជ័យ​សែន ,​ផ្លូវជាតិ​លេខ​៦២ ត​ភ្ជាប់​ពី​ភូមិ​ភ្នំ​ដែក ឆ្ពោះទៅកាន់​ភូមិ​ស្វាយ​ដំណាក់ ស្ថិតក្នុង​ឃុំ​រមណីយ ស្រុក​រវៀង និង​ផ្លូវជាតិ​លេខ​៩២ ជា​ប្រភេទ​ផ្លូវ​ក្រាល​គ្រួស​ក្រហម មាន​ប្រវែង​ជាង ៨០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ព្រំប្រទល់​ខេត្តស្ទឹងត្រែង និង​ព្រះវិហារ ឆ្ពោះ​ទៅ​កាន់​ព្រំដែន​កម្ពុជា​-​ឡាវ និង​បន្ត​ត​ភ្ជាប់​ទៅកាន់​តំបន់​បន្ទាយ​ស្រមោច ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត នៃ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​ធ្វើការ​ជួសជុល​ឆ្លងកាត់ ឃុំ​កំពង់​ស្រឡៅ​១ និង​កំពង់​ស្រឡៅ​២ ស្រុក​ឆែប ខេត្តព្រះវិហារ​។

លោក​បាន​បញ្ជាក់​ថា ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវ​ក្រវាត់​ព្រំដែន​ទាំង ៤​ខ្សែ ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ជា​អន្លើៗ កន្លងមកនេះ ខណៈ​នេះ​ត្រូវបាន​បញ្ចប់​ការកែសម្រួល ជួសជុល លុប​គ្រលុក លុប​ផ្លូវ​សំបុកមាន់ និង​ការ​កាត់​សម្អាត​រុក្ខជាតិ ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ បាន​រួចរាល់​ស្ទើរ​ទាំងស្រុង​ហើយ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ការដឹកជញ្ជូន​កសិផល​កសិកម្ម ពី​ទីជនបទ​ទៅកាន់​ទីប្រជុំជន និង​ដើម្បី​ធានា​សុខ សុវត្ថិភាព ធ្វើដំណើរ​បាន​រហ័ស ចំណាយពេល​វេលា​តិច ជូន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នីមួយៗ ពិសេស កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ដែល​ស្ថិតនៅតាម​បណ្តោយ​ខ្សែបន្ទាត់ ព្រំដែន​កម្ពុជា​-​ថៃ និង​កម្ពុជា​-​ឡាវ ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៥៧ នាទីutes មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម២ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម