Connect with us

ជីវិតកម្សាន្ដ

លោកយាយ ណយ សំណាង មិនអាចធ្វើរឿងនេះបានដូចដើមវិញទេ ក្រោយជាកូវីដ-១៩

បានផុស

នៅ

ភ្នំពេញ៖ បន្ទាប់ពីព្យាបាលជាសះស្បើយពីកូវីដ-១៩ មានរយ:ពេលមួយខែមកនោះឃើញថា សុខភាពរបស់លោកយាយ ណយ សំណាង បច្ចុប្បន្នបានល្អប្រសើរច្រើន។ ប៉ុន្តែមានរឿងមួយដែលគាត់មិនអាចធ្វើបានដូចដើមវិញទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងលោក វណ្ណា ស័ក្តិ កូនប្រុសបង្កើតលោកយាយ ណយ សំណាង បានថ្លែងប្រាប់ឱ្យដឹងថា បច្ចុប្បន្នសុខភាពលោកយាយ ណយ សំណាង គឺបានល្អប្រសើរហើយ ព្រោះគាត់ពិសាបានច្រើនបន្ទាប់ពីជាសះស្បើយកូវីដ-១៩។

វណ្ណា ស័ក្តិ បានបន្តថា៖ “ខ្ញុំឃើញអ្នកម៉ែពិសាបានច្រើន ខ្ញុំសប្បាយចិត្តណាស់ តែឆ្ងល់ណាស់ហេតុអ្វីក៏គាត់និយាយមិនច្បាស់ដូចមុន អ៊ីចឹង ខ្ញុំមិនយល់ថាមកពីអ្វីទៅ។ តែក៏ខ្ញុំសប្បាយចិត្តដែរ ដែលបានម៉ែមានព្រះជន្មឡើងវិញ ជាម្លប់ដល់កូនចៅដើម្បីឱ្យកូនចៅបានមើលថែគាត់វិញម្តង”។

សូមបញ្ជាក់ថាតារាកំប្លែង និងអាយ៉ៃជើងចាស់លោកយាយ ណយ សំណាង បានជាសះស្បើយពីជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ បន្ទា ប់ទទួលបានការព្យាបាលយ៉ាងយកចិត្តទុក្ខដាក់ពីក្រុមគ្រូពេទ្យ គ្រាដែលលោកយាយមានជំងឺកូវីដ-១៩ ស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម