ព័ត៌មានជាតិ
កម្ពុជាចាប់ផ្តើមបញ្ជូនពលករ ទៅធ្វើការនៅប្រទេសជប៉ុនជាបណ្តើរៗហើយ
កម្ពុជាបានចាប់ផ្តើមបញ្ជូនកម្មសិក្សាការី និងពលករជំនាញពី៥០០ទៅ៦០០នាក់ ក្នុង១ខែៗទៅធ្វើការទៅលើវិស័យផ្សេងៗនៅប្រទេសជប៉ុនជាបណ្តើរៗហើយ បន្ទាប់ពីបានផ្អាកកាលពីខែមេសាកន្លងទៅ ដោយសារការផ្ទុះរាតត្បាតជំងឺកូវីដ១៩។

លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី២០វិច្ឆិកាថា កម្មសិក្សាការីនិងពលករជំនាញ ដែលបញ្ជូនទៅធ្វើការនៅជប៉ុន គឺធ្វើទៅលើផ្នែកកសិកម្ម វេចខ្ចប់ សេវាកម្ម សណ្ឋាគារនិងសំណង់។ លោកបានបន្តថា«ប្រសិនបើមិនមានការហាមប្រាមការធ្វើដំណើរឬមានបញ្ហា ដោយសារជំងឺកូវីដ១៩នោះ យើងនឹងបន្តបញ្ជូនពលករជាបន្តបន្ទាប់រហូតដល់គ្រប់ចំនួន ព្រោះជប៉ុនត្រូវការពលករខ្មែរប្រមាណ១ម៉ឺននាក់ ក្នុងមួយឆ្នាំប៉ុន្តែដោយសារកូវីដ១៩ ទើបយើងមិនអាចបញ្ជូនទៅគ្រប់ចំនួនបាន»។


លោកបានបន្តទៀតថា តាមផែនការនៅឆ្នាំ២០២០នេះ កម្ពុជាគ្រោងនឹងបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសប្រមាណ២០ម៉ឺននាក់ ក្នុងនោះរួមមានប្រទេសថៃ ជប៉ុន សឹង្ហបុរី ហុងកុងនិងម៉ាឡេស៊ី ប៉ុន្តែ រហូតមកដល់ពេលនេះ បញ្ជូនបានត្រឹមតែ៥ម៉ឺននាក់ប៉ុណ្ណោះ ដោយសារប្រទេសទាំងនោះ មានបញ្ហាជំងឺកូវីដ១៩។ លោកបានបន្ថែមទៀតថា ក្នុងចំណោមប្រទេសទាំងនោះ មានតែប្រទេសជប៉ុនទេ ដែលកម្ពុជាបានបញ្ជូនពលករ និងកម្មសិក្សាការីទៅធ្វើការ។ ក្រៅពីនោះនៅមិនទាន់បានបញ្ជូននៅឡើយទេ ដោយសារមានបញ្ហាជំងឺកូវីដ១៩។



បើតាមក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា បច្ចុប្បន្នមានកម្មសិក្សាការី និងពលករជំនាញទៅសិក្សានិងធ្វើការនៅប្រទេសជប៉ុនប្រមាណជិត១៥,០០០នាក់ ដោយធ្វើនៅក្នុងវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត-លោហធាតុ និងវិស័យផ្សេងៗទៀត។ គួរបញ្ជាក់ ថាកម្ពុជាបានបញ្ជូនពលករទៅ ធ្វើការងារនៅក្រៅប្រទេសប្រមាណ១លាន២សែននាក់ នៅតាមបណ្តាប្រទេសមួយចំនួនដូចជាថៃ ជប៉ុន សឹង្ហបុរី ហុងកុង កូរ៉េខាងត្បូងនិងម៉ាឡេស៊ី ដោយបានផ្ញើថវិកាមកកម្ពុជា ដើម្បីជួយទ្រទ្រង់ជីវភាពក្រុមគ្រួសារវិញ ប្រមាណជាង២ពាន់លានដុល្លារក្នុង១ឆ្នាំៗ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ អគារក្រសួងសាធារណការថ្មី លើផ្លូវជា សុផារ៉ា សាងសង់ស្ទើររួចរាល់ ១០០%
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


