ព័ត៌មានជាតិ
លោកឃួង ស្រេង ៖ ការព្យាបាលជំងឺកូវីដ១៩នៅផ្ទះជាជម្រើសដ៏ល្អ សម្រាប់អ្នកចាក់វ៉ាក់សាំង២ដូសរួចហើយ
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការព្យាលបាលជំងឺកូវីដ១៩នៅផ្ទះ ជាជម្រើសល្អសម្រាប់អ្នកចាក់វ៉ាក់សាំង២ដូសរួចហើយ ការថ្លែងបែបនេះតាមរយៈកិច្ចប្រជុំស្តីពីផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ ១៩នៅតាមផ្ទះតាមរយះVideo Conferenceនារសៀលថ្ងៃទី៣កក្កដា នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងបន្តថា ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសម្រាប់អ្នកបានចាក់វ៉ាក់សាំង២ដូសរួចហើយ ហើយមានការឆ្លងទៀត។

លោកបន្តថា ការរៀបចំឲ្យមានការព្យាបាលអ្នកជំងឺកូវីដ១៩តាមផ្ទះស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហានទៅមុខរួចហើយដែលមកដល់ពេលនេះមានអ្នកជំងឺជាង៣០០ នាក់កំពុងសំរាកព្យាបាលនៅតាមផ្ទះ។ លោកអភិបាលបន្តថា យើងនឹងពិភាក្សាលំអិតថែមទៀតទៅលើយន្តការដែលត្រូវរៀបចំឲ្យបានល្អធានាដល់ការផ្តល់សេវា សុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋតាមតម្រូវការជាក់ស្តែង។

ជាមួយគ្នានេះ អាជ្ញាធរខណ្ឌទាំង១៤ត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុម គ្រូពេទ្យស្ម័គ្រចិត្តTYDA ដើម្បីផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋពីភាពចាំបាច់ ក្នុងការសំរាកព្យាបាលនៅតាមផ្ទះ។ ខណ្ឌនីមួយៗត្រូវបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌដើម្បីប្រចាំបញ្ជាអន្តរាគមន៍ជួយប្រជាពលរដ្ឋដែល ត្រូវការឲ្យជួយដែលញាំញីដោយជំងឺកូវីដ.១៩ទាន់ពេលវេលានិងដោយការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។

លោកឃួង ស្រេង បានសន្និដ្ឋានថា យើងឃើញមានការឆ្លងច្រើនក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះមែន តែមនុស្សដែលឆ្លងនោះនៅមានកម្លាំងមាំមួន។ នោះយើងអាចយល់បានថា មកពីការចាក់វ៉ាងទាំង២ដូសនោះកំពុងមានប្រសិទ្ធភាព ហើយការព្យាបាលនៅតាមផ្ទះគឺកាន់តែចាំបាច់និងមានប្រសិទ្ធភាពថែមទៀត។ ជាមួយគ្នានេះ យើងនឹងពន្យល់អប់រំដល់ប្រជាពលរដ្ឋពីសារសំខាន់នៃការព្យាបាលអ្នកផ្ទុកជំងឺកូវីដ១៩ នៅតាមផ្ទះតាមរយៈការធ្វើសន្និសីទសារព័ត៌មានឲ្យមានការយល់ដឹងជាសាធារណៈ ជាមួយនឹងការជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យចូលរួមជាមួយអាជ្ញាធរ។

ពាក់ព័ន្ធនឹងការបន្តរឹតបន្តឹងការគ្រប់គ្រងការជួបជុំមានដូចជាបៀហ្គាឌិន, ទីតាំងម៉ាស្សា KTVជាដើមគឺមិនត្រូវបន្ធូរដៃឡើយ និយាយឲ្យស្រួលស្តាប់គឺមុខរបរណាដែលមានការហាមឃាត់កន្លងមក គឺត្រូវតែរឹតបន្តឹងឲ្យខ្លាំងកុំចាំបាច់មេ ក្រុងស្រែកបានអស់លោកធ្វើនោះ៕
ដោយ ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


