ជីវិតកម្សាន្ដ
សាឡាត់ ស្រីឡាង ៖ បរាជ័យគឺជាឱកាសដែលអាចនាំអ្នកទៅរកភាពរីកចម្រើន
ភ្នំពេញ ៖ តារាសម្តែងស្រីដែលជួបប្រទះរឿងរ៉ាវអាស្រូវស្នេហាជាមួយថៅកែផលិតកម្មភាពយន្តLDកញ្ញា សាឡាត់ ស្រីឡាង ខណៈពេលដែលអាជីពសិល្បៈហាក់មានភាពស្ងប់ស្ងាត់អស់មួយរយៈពេលនោះក៏ស្រាប់តែតារាស្រីរូបនេះបានពោលពាក្យយ៉ាងភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ដល់អ្នកគាំទ្រហើយមហាជនគ្រប់។

តាមរយៈប្រយោគប៉ុន្មានឃ្លា ដែលត្រូវបានតារាសម្តែងស្រីរូបស្រស់កញ្ញា សាឡាត់ ស្រឡាង បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននេះ ត្រូវបានអ្នកគាំទ្រយល់ឃើញថា វាពិតជាមានអត្ថន័យដាស់តឿន ចំពោះស្មារតីដល់មហាជនព្រមទាំងបុគ្គលដែលធ្លាប់ជួបប្រទះនូវបញ្ហាបរាជ័យលើផ្លូវជីវិតនោះខ្លាំង។

កញ្ញា សាឡាត់ ស្រីឡាង បានរៀបរាប់ភ្ជាប់ជាមួយខ្លឹមសារថាបរាជ័យគឺជាឱកាសដែលអាចនាំអ្នកទៅរកភាពរីកចម្រើន ទទួលយកគ្រប់ពាក្យរិះគន់ដើម្បីស្ថាបនាខ្លួនអ្នកឲ្យល្អប្រសើរ។ ធ្វើអ្វីដែលថ្មីក្នុងជីវិតសាកឲ្យគ្រប់រសជាតិ (គ្មានអ្វីដែលធ្វើមិនបាន)ដកគ្រប់យ៉ាងដែលជាអំនួតលើខ្លួនអ្នកកាន់តែបន្ទាបខ្លួនគេកាន់តែមើលឃើញ។
ជាមួយគ្នានៃការលើកឡើងរបស់កញ្ញា សាឡាត់ ស្រីឡាង ខាងលើនេះក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួននាំគ្នាសរសើរនិងគាំទ្រលើពាក្យសម្តីរបស់នាងផងដែរ។ គេនៅចាំបានថាកញ្ញា សាឡាត់ ស្រីឡាង កាលពីមួយរយៈមុននេះ បានជួនប្រទះនូវបញ្ហារឿងអាស្រូវស្នេហាដ៏រសើបជាមួយលោក ហៀក លីដា រហូតមានការចុះផ្សាយនៅលើបណ្តាញសារព័ត៌មានក្នុងស្រុងយ៉ាងព្រោងព្រាតទៀតផង។ ប៉ុន្តែជាចម្លើយត្រូវបានតារាស្រីរូបនេះឆ្លើយបដិសេធថា ពុំមែនជាការពិតនោះឡើយ៕
ដោយ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


