KPT+
ការប្រយុទ្ធប្រឆាំងកូវីដ គឺជាកាតព្វកិច្ចយើងទាំងអស់គ្នា ត្រូវអនុវត្តដាច់ខាត បើចង់ឲ្យស្ថានភាពមកដូចធម្មតា
កូវីដ ១៩ កំពុងរស់នៅក្បែរយើងគ្រប់គ្នា នេះមិនមែនជាសេណារីយ៉ូដូចក្នុងកុនភាគឡើយ។ មនុស្សទាំងអស់ត្រូវប្ដូរទម្លាប់រស់នៅ ការគិត ការហូបចុក និងគ្រប់យ៉ាងទាំងអស់ដែលធ្លាប់មានពីមុនមក។

តួយ៉ាងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានឈរជើងជួរមុខ លោកកំពុងតែហត់នឿយធ្វើការមិនគិតយប់ថ្ងៃ ដើម្បីការពារសុវត្ថិភាពពលរដ្ឋនិងកាត់បន្ថយហានិភ័យនៃជំងឺកូវីដ ដែលកំពុងតែឆ្លងរាលដាលក្នុងសហគមន៍កាន់តែច្រើនឡើងៗ។

ក្នុងនាមជាប្រជាពលរដ្ឋ ទោះមិនបានជួយអ្វីដល់រដ្ធាភិបាល តែបើយើងគប្បីស្ដាប់តាមអនុសាសន៍របស់រដ្ឋាភិបាលឬក្រសួងសុខាភិបាល នេះមិនខុសអីពីយើងបានជួយជាតិរបស់យើងដូចគ្នាដែរ។
យុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលកូវីដ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា បើទោះបីយើងជាពលរដ្ឋសាមញ្ញ ក៏ត្រូវចូលរួមឲ្យសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ ជំងឺដ៏កាចសាហាវមួយនេះដែលកំពុងរាតត្បាតពេញផ្ទៃប្រទេស។
ជាពិសេសពលរដ្ឋត្រូវតែ អនុវត្តនូវវិធានការ ៣ការពារ ៣កុំរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តចូលរួមធ្វើចត្តាឡីស័កសម្រាប់អ្នកពាក់ព័ន្ធឲ្យបានម៉ឺងម៉ាត់បំផុត។ សូមកុំបន្តចម្លងទៅអ្នកផ្សេង ជាពិសេសបងប្អូនឪពុកម្ដាយចាស់ៗរបស់យើង។ សូមកាត់បន្ថយកន្លែងត្រូវទៅ ដែលមិនចាំបាច់ កុំដល់ពេលនាំរោគហើយស្ដាយក្រោយ។

ការអនុវត្តវិធានការ វិធានការ ៣ការពារ រួមមាន ពាក់មាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គម គម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះ ឡើងទៅ ឲ្យបានគ្រប់គ្នានិងគ្រប់ទីកន្លែង។ ចំណុចបីការពារនេះសំខាន់ខ្លាំងណាស់ ធ្វើដូច្នេះទើបអាចយកឈ្នះលើកូវីដ បានដោយជោគជ័យ។
ចំណែកវិធានការ៣កុំរួមមាន ៖កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក។ កុំទៅកន្លែងមានមនុស្សច្រើនកុះករ។ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម។

ដោយឡែកពាក់ព័ន្ធនឹងករណីខាងលើនេះដែរ អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោកTedros Adhanom Ghebreyesus បានចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកឲ្យអនុវត្តដើម្បីរក្សាសុខភាព និងចៀសឆ្ងាយការឆ្លងអំឡុងជំងឺរាតត្បាតកូវីដ នេះ ៖
១. ញ៉ាំអាហារដែលមានគុណភាព សុវត្ថិភាព និងសំបូរទៅដោយសារធាតុបំប៉ន និងជីវភាព ។
២. កំណត់ទៅលើការទទួលទានគ្រឿងស្រវឹង និងបញ្ចៀសភេសជ្ជៈដែលមានជាតិស្ករច្រើន ។
៣. ហាមជក់បារី ព្រោះការជក់បារី អាចជួយបង្កើនគ្រោះថ្នាក់នៃការចម្លងជំងឺកូវីដ ១៩ ។
៤. ត្រូវហាត់ប្រាណឲ្យបានច្រើន ។
៥. ថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អ ដើម្បីបញ្ចៀសភាពតានតឹងនៅក្នុងអារម្មណ៍នាអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ វិធី ដោះស្រាយបញ្ហានៃវិបត្តិកូវីដគ្រប់ប្រភេទ ដែលមនុស្សគ្រប់គ្នាកំពុងភ័យខ្លាច បានយ៉ាងប្រសើរ
ចុចអាន៖មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


