កូវីដ-១៩
លោកជំទាវ ឱ វណ្ណឌីន ច្រានចោលព័ត៌មានមិនពិត ថាវិីរុសកូវីដ១៩ ជាបាក់តេរី ធ្វើឱ្យមនុស្សស្លាប់
ក្រសួងសុខាភិបាល នៅថ្ងៃទី ១៣ ខែកក្កដានេះ បានប្រកាសច្រានចោលការចុះផ្សាយព័ត៌មានមិនពិត ថាវិីរុសកូវីដ១៩ ជាបាក់តេរី ដែលត្រូវបានប៉ះពាល់ នឹងវិទ្យុសកម្ម និងបញ្ចូលឈាមបណ្ដាលឱ្យស្លាប់មនុស្ស។

ការប្រកាសច្រានចោល បែបនេះ កើតមានឡើងបន្ទាប់ពី មានអត្ថបទព័ត៌មាន ដែលបានចែកចាយតាមបណ្តាញសង្គម នៅថ្ងៃទី ៩ និងទី១០ ខែមិថុនា ដែលបានចុះផ្សាយអត្ថបទលើកឡើងពីប្រទេសសឹង្ហបូរី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលធ្វើកោសល្យវិច័យលើសាកសព ដែលមានវិជ្ជមានកូវីដ១៩ រកឃើញថា កូវីដ១៩ មិនមែនជាវិរុសទេ ប៉ុន្តែជាបាក់តេរី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្ដាលឱ្យស្លាប់មនុស្ស ព្រមទាំង អាចបណ្ដាលឱ្យឈាម របស់មនុស្សមានការកកឈាម និងបណ្ដាលឱ្យកំណកឈាមធ្វើឱ្យមនុស្សពិបាកដកដង្ហើម ព្រោះខួរក្បាលបេះដូង និងសួងមិនអាចទទួលបានឧកស្ស៊ីហ្សែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស។
លោកជំទាវ ឱ វណ្ណឌីន បានច្រានចោល និងចាត់ទុកការផ្សព្វផ្សាយបែបនេះ ការការផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គម នៅក្នុងដំណាក់កាល ដែលបណ្ដាប្រទេសនៅលើពិភពលោក កំពុងរងនូវការរាត្បាតដោយសារជំងឺកូវីដ១៩៕
ពិស្តារ៖

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


