ព័ត៌មានជាតិ
បង្ក្រាបករណីជួញដូរគ្រឿង ញៀន នៅខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន១១ នាក់
(កំពង់ចាម)៖ សមត្ថកិច្ចខេត្តកំពង់ចាម បានបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់។
នគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរ បាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក សាន សុភ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន១ករណី (ដោយប្រើវិធានញុះញង់) ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
ជនសង្ស័យទាំង១១នាក់ រួមមាន៖ ១.ឈ្មោះ ជា សើ ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ២.ឈ្មោះ វ័យ ម៉ៅ ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៣.ឈ្មោះ ស៊្រុន ម៉ៅ ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរជាងជួសជុលទូរស័ព្ទ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៤.ឈ្មោះ អន អេង ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
៥.ឈ្មោះ ហ៊ាន ពេជ្រ អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ ចាម។ ៦.ឈ្មោះ ឃី លីឈាន អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិដីថ្មី ឃុំកោះចិនស្រុកពញ្ញាឮ ខេត្តកណ្ដាល។ ៧.ឈ្មោះ គង់ រាជ អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបល្ល័ង ឃុំបល្ល័ង ស្រុកបាធាយ ខេត្តកំពង់ចាម។ ៨.ឈ្មោះ សិត ថុល ភេទប្រុសអាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរកសិកររស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៩.ឈ្មោះ លាង ស្រ៊ាង ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរមុខរបរកម្មករ រស់នៅភូមិសំបូរ ឃុំសំបូរស្រុកបាធាយ ខេត្តកំពង់ចាម ១០.ឈ្មោះ រស់ ធារិទ្ធ អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ១១.ឈ្មោះ ចិន គីមហុយ អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិតាពៅ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន៣១កញ្ចប់ ទូរស័ព្ទដៃ ចំនួន៩ គ្រឿង ឧបករណ៍សេពមួយចំនួន និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ។ ជនសង្ស័យ រួមទាំងវត្ថុតាង កម្លាំងជំនាញ បាននាំទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងចាត់ការតាមនីតិវិធី។ សូមជម្រាបជូនថា ជនសង្ស័យទាំង១១នាក់ បានធ្វើតេស្តសំណាកកូវីដ-១៩ ហើយលទ្ធផល អវិជ្ជមានទាំង១១នាក់៕ (ដោយ)៖ រ៉ា វុទ្ធ


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


