ព័ត៌មានជាតិ
ព្រឹកនេះកម្ពុជាដឹកជញ្ជូនសម្ភារៈប្រឆាំងជំងឺកូវីដ-១៩ តាមយន្ត ហោះទៅជូនដល់រដ្ឋាភិបាល វៀតណាម
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកអំណោយ របស់រាជរដ្ឋាភិបាលកម្ពុជា យកទៅផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាម ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំង។


សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភថវិកា២០ម៉ឺនដុល្លារ និងម៉ាសចំនួន១លាន ១សែនម៉ាស និងម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវត្តិ ចំនួន១០០គ្រឿង ជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយ ការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩។
ទន្ទឹមគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានប្រកាសជួយឧបត្ថម្ភថវិកាចំនួន១០ ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមប្រទេសវៀតណាម និងសមាគមមិត្តភាពកម្ពុជា-វៀតណាម បានផ្តល់ថវិកាចំនួន៥ ម៉ឺនដុល្លាសហរដ្ឋអាមេរិចផងដែរ។


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកា និងម៉ាសនេះ គឺជាការបង្ហាញនូវស្មារតីរួមសហការគ្នា និងរួមសុខរួមទុក្ខក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
គួររំលឹកថា ប្រទេសវៀតណាម គឺជាប្រទេសទី៥ ហើយដែលរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមផ្ដល់ថវិកា ក៏ដូចជាសម្ភារៈ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកន្លងមកកម្ពុជាធ្លាប់បាន ផ្តល់ដល់ប្រទេសឡាវ, មីយ៉ាន់ម៉ា, ទីម័រ និងនេប៉ាល់៕ (ដោយ)៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


