ព័ត៌មានជាតិ
បុរសខ្មែរម្នាក់ធ្វើដំណើរមកពីថៃ លទ្ធផលមានកូវីដ១៩ ស្រាប់តែរត់គេចខ្លួនបាត់
អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានរាយការណ៍ករណីមានអ្នកដំណើរមកពីថៃជាជនជាតិខ្មែរម្នាក់ បានរត់គេចពីមណ្ឌលចត្តាឡីស័ក ខណៈអាជ្ញាធរកំពុងស្រាវជ្រាវរកជនសង្ស័យ។
បើតាមប្រភពពីអនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បុរសរូបនេះមានឈ្មោះ ធឿន ប៊ុនពេជ្រ ភេទ ប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បុរសឈ្មោះ ធឿន ប៊ុនពេជ្រ គឺជាពលករមកពីប្រទេសថៃ បានធ្វើតេស្ដរកឃើញវិជ្ជមានមេរោគកូវីដ១៩ (មិនទាន់ត្រូវបានបញ្ជាក់ថា ជាមេរោគប្រភេទថ្មីដែលតានៅឡើយ)។ មុនពេលចេញលទ្ធផល បុគ្គលខាងលើបានរត់គេចចេញពីមណ្ឌលចត្តាឡីស័កកាលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១។
អាជ្ញាធរសំណូមពរដល់ពលរដ្ឋ មានការប្រុងប្រយ័ត្ន និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ប្រសិនបើដឹងពីដំណើររបស់បុគ្គលខាងលើ ឬអ្នកដែលបានពាក់ព័ន្ធ ជាមួយបុគ្គលខាងលើនេះ សូមតាមដាន សុខភាព របស់ខ្លួន ឬ ប្រសិនបើមានអាការៈ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ទៅធ្វើតេស្ដ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


