ព័ត៌មានអន្ដរជាតិ
វីដេអូ រុស្ស៊ី សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងជំនាន់ថ្មី គ្មានគូប្រៀបលើលោក
ប្រទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទទី១៩ខែកក្កដាថា ខ្លួនបានសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងឈ្មោះ Tsirkon (Zircon) ដោយជោគជ័យ។ នេះជាអាវុធមួយប្រភេទ ដែលលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន អួតអាងថា ជាប្រព័ន្ធមីស៊ីលជំនាន់ថ្មី គ្មានគូប្រៀបលើលោក។

ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលនេះ ត្រូវបានបាញ់ចេញពីនាវាចម្បាំង Admiral Gorshkov ដែលស្ថិតនៅក្នុងសមុទ្រ ស។
មីស៊ីលនេះ ធ្វើដំណើរលឿនជាងសំឡេងរហូតដល់ទៅ៧ដងឯណោះ មុនពេលវាយប្រហារចំគោលដៅដីគោក នៅលើឆ្នេរសមុទ្រ Barents។

ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA Novosti និងទូរទស្សន៍ Zvezda របស់ក្រសួងការពារជាតិ បានរាយការណ៍ថា គោលដៅត្រូវបានវាយប្រហារ នៅក្នុងការសាកល្បងដំណាក់កាលដំបូងរបស់មីស៊ីល Zircon ហើយលក្ខណៈបច្ចេកទេសរបស់មីស៊ីលនេះ ក៏ត្រូវបានបញ្ជាក់ផងដែរ។
ប្រទេសរុស្ស៊ី គ្រោងនឹងបំពាក់ប្រព័ន្ធមីស៊ីល Tsirkon ទៅនឹងនាវាមុជទឹក និងនាវារបស់ខ្លួន។

លោក ពូទីន បានប្រកាសពីអាវុធល្បឿនលឿនជាងសំឡេងប្រភេទថ្មី កាលពីឆ្នាំ២០១៨ នៅក្នុងសុន្ទរកថាដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយនិយាយថា អាវុធទាំងនោះ អាចវាយប្រហារស្ទើរតែគ្រប់ចំណុចទាំងអស់នៅលើពិភពលោក ហើយគេចពីខែលការពារមីស៊ីល ដែលផលិតដោយសហរដ្ឋអាមេរិកបាន។
នៅឆ្នាំបន្ទាប់ លោកបានគំរាមដាក់ពង្រាយ មីស៊ីលលឿនជាងសំឡេង នៅលើនាវានិងនាវាមុជទឹក ដែលអាចឡោមព័ទ្ធនៅខាងក្រៅដែនទឹករបស់សហរដ្ឋអាមេរិក ប្រសិនបើសហរដ្ឋអាមេរិក ដាក់ពង្រាយអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យមនៅអឺរ៉ុប៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មិនធម្មតា! ចិន កំពុងសាងសង់មូលដ្ឋានក្រោមដីសម្រាប់បាញ់មីស៊ីលជាង ១០០ ទីតាំង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ