សុខភាព
កម្រិតអស់កម្លាំងរបស់ប្រុសៗ អាចជាសញ្ញាព្រមានរឿងគាំងបេះដូង
ជំងឺបេះដូងជាមូលហេតុចម្បងដែលបណ្ដាលឲ្យមនុស្សរាប់លាននាក់ស្លាប់បាត់បង់ជីវិតជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញ យោងតាមការស្រាវជ្រាវថ្មីមួយបានបង្ហាញថា កម្រិតនៃការអស់កម្លាំងចំពោះបុរសអាចបង្កើនហានិភ័យនៃអាការៈគាំងបេះដូងទ្វេដង។ ការសិក្សានេះក៏បានឲ្យដឹងថា ហានិភ័យនៃជំងឺស្លោកសាច់ដុំបេះដូង ដែលទាក់ទងនឹងការអស់កម្លាំង ក៏កើតឡើងជាពិសេសចំពោះបុរសដែលមិនធ្លាប់រៀបការ ឬពោះម៉ាយផងដែរ។

មូលហេតុបណ្ដាលឲ្យគាំងបេះដូង
ជាទូទៅ ការគាំងបេះដូងកើតឡើងនៅពេលមានការស្ទះសរសៃឈាមដែលផ្គត់ផ្គង់ឈាម និងអុកស៊ីសែនទៅកាន់បេះដូងភ្លាមៗ។ ការកកខ្លាញ់កកើតឡើងទៅតាមពេលវេលា ដែលបណ្ដាលឲ្យមានបន្ទះខ្លាញ់នៅក្នុងសរសៃឈាមបេះដូង ហើយនៅពេលដែលបន្ទះខ្លាញ់នោះធ្លុះធ្លាយ កំណកឈាមនឹងកកើតឡើង ព្រមទាំងរារាំងសរសៃឈាមដែលបញ្ជូនឈាម និងអុកស៊ីសែនទៅបេះដូង ដែលនេះជាហេតុបង្កឲ្យកើតមានអាការៈគាំងបេះដូង។
សញ្ញាព្រមានមួយចំនួននៃអាការៈគាំងបេះដូង

- បែកញើសច្រើនជ្រុល
- ពិបាកដកដង្ហើម
- អស់កម្លាំងដោយមិនដឹងមូលហេតុ
- បេះដូងលោតញាប់
- ឈឺទ្រូងរ៉ាំរ៉ៃ។
ការសិក្សាលើបុរសទាក់ទងនឹងហានិភ័យនៃការកើតអាការៈគាំងបេះដូង

នៅក្នុងការសិក្សាមួយលើបុរសចំនួន៦៥៧នាក់ បានបង្ហាញថា បើប្រៀបធៀបបុរសដែលមានអាការៈអស់កម្លាំងខ្លាំង និងបុរសដែលមិនសូវអស់កម្លាំងខ្លាំង អ្នកដែលអស់កម្លាំងកម្រិតមធ្យម និងខ្លាំងមានហានិភ័យនៃអាការៈគាំងបេះដូង២,៧ដងនៅក្នុងរយៈពេល៥ឆ្នាំ និងកើនឡើង២,២៥ដងនៅក្នុងរយៈពេល១០ឆ្នាំ ព្រមទាំងបន្តកើនឡើងរហូតដល់២,១ដងនៅក្នុងរយៈពេល១៤ឆ្នាំ។
តិចនិកមួយចំនួនបញ្ចៀសអាការៈគាំងបេះដូង

- ហាត់ប្រាណជាទៀងទាត់ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ
- ញ៉ាំរបបអាហារសុខភាព ដែលល្អចំពោះបេះដូង ដូចជាបន្លែស្លឹកបៃតង ត្រីដែលមានខ្លាញ់ ផ្លែប័រ និងខ្លាញ់សុខភាព។
- គ្រប់គ្រងទម្ងន់ខ្លួនឲ្យបានល្អ
- កាត់បន្ថយការផឹកគ្រឿងស្រវឹង និងកុំជក់បារី៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការសិក្សា៖ ប្រុសៗតាំងខ្លួនរឹងមាំពេក ប្រឈមការធ្វើអត្តឃាតខ្ពស់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


