ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះចុះបិទសៀលឃ្លាំងស្តុកមេតាណុលនិងអេតាណុលក្លែងក្លាយដ៏ធំមួយកន្លែងនៅរាជធានីភ្នំពេញ
មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»ដោយមានការឯកភាពពីព្រះរាជអាជ្ញាបានចុះត្រួតពិនិត្យ ដកហូតនិងឃាត់ទុកបណ្តោះអាសន្ន មេតាណុលនិងអេតាណុលសរុបចំនួន៦២៩កាន ស្មើនឹង១៨,៨៧០លីត្រ នៅទីតាំងស្តុកទុកមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខណ្ឌខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចចម្រុះសម្រេចបិទសៀលឃ្លាំងស្តុកអាកុលនោះជាបណ្តោះអាសន្នដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់។

មុននឹងឈានដល់ការបិទសៀលឃ្លាំងស្តុកមេតាណុលនិងអេតាណុលក្លែងក្លាយទាំងនេះបន្ទាប់ពីទទួល បានព័ត៌មានករណីសង្ស័យលើការចរាចរអាល់កុលក្លែងក្លាយលើទីផ្សារ នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. ដោយទទួលបានការណែនាំពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.បានចុះអង្កេតតាមបណ្តោយផ្លូវ៣៧១ លើមធ្យោបាយដឹកជញ្ជូនជាម៉ូតូកង់បី និងរថយន្តដឹកអាល់កុល ជាលទ្ធផលជាក់ស្តែងពិនិត្យឃើញថា ជាសារធាតុមេតាណុល ហើយឃាត់បានម៉ូតូកង់បី៤គ្រឿង និងរថយន្តកូរ៉េ១គ្រឿងសរុបមានអាល់កុលចំនួន១១២កាន ស្មើនឹង៣,៣៦០លីត្រ។
បើតាមមន្ត្រី(កបប)បញ្ជាក់ថា បន្ទាប់ពីបានធ្វើកំណត់ហេតុមន្ត្រីជំនាញបានបញ្ជូនមធ្យោបាយជាវត្ថុតាងទៅរក្សាទុកនៅអគ្គនាយកដ្ឋានជាបឋម ហើយបានកំណត់មុខសញ្ញាទីតាំងឃ្លាំងស្តុកទុក ចែកចាយដោយតាមឃ្លាំមើលជាប្រចាំ។

លុះព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប.បានរៀបចំនីតិវិធីចុះឆែកឆេរទីតាំងស្កុក
ដោយមានការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាបានចុះត្រួតពិនិត្យដកហូតនិងឃាត់ទុកបណ្តោះអាសន្ន មេតាណុល និងអេតាណុលសរុបចំនួន៦២៩កានស្មើនឹង១៨,៨៧០លីត្រ នៅទីតាំងស្តុកទុកមួយកន្លែងស្ថិត ក្នុងភូមិសាស្ត្រខណ្ឌខណ្ឌដង្កោរាជធានីភ្នំពេញ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


