ព័ត៌មានជាតិ
មន្ត្រីជំនាញ រកឃើញជំងឺ ដុំពក លើស្បែកសត្វគោមួយចំនួន នៅតាមស្រុកក្រុង នៃខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងអំពីការកើតឡើង នូវជំងឺដុំពកលើស្បែកសត្វគោមួយចំនួន នៅតាមស្រុកក្រុង នៃខេត្តបន្ទាយមានជ័យ ហើយលោកថា មន្ត្រីបសុពេទ្យខេត្តអាចគ្រប់គ្រងបាន ខណៈដែលជំងឺនេះបានកើតឡើងតាមខេត្តនានា ហើយលោកប្រាប់ប្រជាពលរដ្ឋដែលជាម្ចាស់សត្វគោ កុំមានការព្រួយបារម្ភ។
លោក ហ៊ុយ ទូច បានលើកឡើងយ៉ាងដូច្នេះ បន្ទាប់ពីរូបលោកបានដឹកនាំមន្រ្តីរបស់ខ្លួន សហការជាមួយអាជ្ញាធរដែនដីចុះពិនិត្យនិងផ្តល់ថ្នាំដល់ពេលសត្វភូមិនិងម្ចាស់សត្វដែលកើតជំងឺដុំពក នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ។ តាមការបញ្ជក់ពីលោក ហ៊ុយ ទូច សត្វគោដែលបានកើត ជំងឺដុំពកលើស្បែកទូទាំងខេត្ត មានចំនួន ៥៥៦ក្បាល ដោយបានព្យាបាលជា បានចំនួន៤៩៨ក្បាល។ ក្នុងនោះងាប់ ចំនួន១០ក្បាល ដែលជាកូនគោ ហើយកាលដែលមានងាប់នេះ ដោយសារតែម្ចាស់សត្វចឹញ្ចឹមមិនបានមើលថែទាំ។

លោកបានឲ្យដឹងទៀតថា ជំងឺនេះបានកើតឡើងនៅលើសត្វគោ ក្នុងរយៈពេលពីរខែចុងក្រោយនេះ បន្ទាប់ពីជំងឺនេះបានកើតឡើងមុន នៅតាមបណ្តាលខេត្តដទៃជាច្រើនករណី និងជាពិសេសនៅប្រទេសជិតខាង ដូចជាប្រទេសថៃជាដើមបានកើតឡើងលើខេត្តចំនួន១៩ខេត្ត។ តាមរយៈ នៃការកើតឡើងនេះផងដែរ ខាងការិយាល័យជំនាញរបស់លោក បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និងម្ចាស់សត្វ ពិនិត្យព្យាបាលរហូតដល់ មានការជាសះស្បើយស្ទើរទាំងស្រុង តាមរយៈថ្នាំពីនាយកដ្ឋានផលិតកម្ម និងបសុពេទ្យ ព្រមទាំងថ្នាំពីអតិថិជន ដែលបានជួយឧបត្ថម។

សូមជម្រាបថា ជំងឺដុំពកលើស្បែកសត្វគោជាជំងឺឆ្លង ដែលអាចឆ្លងតាមរយៈសត្វមុស រុយ និងតាបោន ហើយអាចឆ្លងពីសត្វដែលឈឺ ទៅសត្វដែលមិនឈឺ។ ដើម្បីទប់ស្កាត់បាន ពីការឆ្លងជំងឺដុំពកលើសត្វគោនេះ លោក លោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យ ខេត្តបន្ទាយមានជ័យ បានណែនាំម្ចាស់សត្វគោទាំងអស់ ត្រូវធ្វើអនាម័យជាប្រចាំ និងបំបែកសត្វឈឺ ឲ្យដាច់ពីសត្វដែលមិនឈឺ។ បើប្រជាកសិករ ឬម្ចាស់សត្វគោ មានការសង្ស័យត្រូវរាយការណ៍ ដល់ភ្នាក់ងារបសុពេទ្យ ដែលនៅជិតបំផុត ឬតាមរយៈតាមលេខទូរសព្ទ័ 012 95 25 18 ដើម្បីទាក់ទងឆ្លើយតបបន្ទាន់៕



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


