ព័ត៌មានជាតិ
កសិករគំរូម្នាក់ ចែករំលែកបទពិសោធន៍ដាំបន្លែ ក្នុងកំប៉ុងជ័រ ទទួលបានជោគជ័យ
លោក រស់ ម៉ៅ ជាកសិករគំរូម្នាក់ ក្នុងខេត្តតាកែវ ទទួលជោគជ័យក្នុងការដាំបន្លែចម្រុះ ដែលអាចទទួលបានចំណូលខ្ពស់ និងអាចប្រើប្រាស់ដីតូច ក៏ដាំរកលុយបានផងដែរ។

កសិករគំរូ រស់ ម៉ៅ បាននិយាយថា ក្រៅពីការដាំបន្លែដាក់ទ្រើង ក៏មានដាំប្រភេទបន្លែចម្រុះដាក់ក្នុងកំប៉ុងបានដែរ។ ក្នុងនោះ អាចទទួលបានផលដូចគ្នាទៅលើការដាំលើផ្ទៃដីរាបស្មើ។ លោក រស់ ម៉ៅ បន្តថា ការដាំបន្លែមាន ជីនាងវង ខ្ទឹម ស្ពៃចម្រុះក្នុងកំប៉ុងជ័រ បានផលដូចគ្នាទៅនឹងការដាំលើដីផងដែរ។ អាស្រ័យ ដោយសារយើងមានដីតូចចង្អៀតក៏ដោយ ក៏យើងអាចដាំក្នុងកំប៉ុងជ័រតាមជញ្ជាំង តាមរបងផ្ទះ។ នេះជាបទពិសោធន៍មួយ ក្នុងការរកចំណូល ឬក៏អាចទុកទទួលក្នុងគ្រួសារបានដែរ។



កសិកររូបនេះ បានបន្តទៀតថា ការដាំក្នុងកំប៉ុងជ័រនេះ មានប្រភេទជីនាងវង ស្ពៃចម្រុះ ស្ពៃធំ អាចបានផល១គីឡូក្រាម និងស្ពៃចង្កឹះ បានផល៣ខាំ។ ការដាំនេះ សំដៅតែប្រភេទបន្លែណាដែលគ្មានឫសកែវទើបអាចដាំបាន។ ដោយកន្លងមក ការដាំបន្លែក្នុងកំប៉ុងនេះ មានអ្នកខ្លះទទួលការបរាជ័យ ដោយសារការដាំទុកចោល ថែទាំមិនបានត្រឹមត្រូវដូចជា ការស្រោចទឹក ដាក់ជីជាដើម។ ម្យ៉ាងទៀតការដាំបន្លែក្នុងកំប៉ុងជ័រនេះ គឺមិនសូវខ្វល់ខ្វាយការរំខានពីមាន់កាយបំផ្លាញនោះឡើយ៕
អត្ថបទ ៖ កញ្ញា វ៉ាត
សូមចុចអាន៖ របៀបចិញ្ចឹមអន្ទង់បានថ្លៃខ្ពស់ ត្រូវតាមបច្ចេកទេស ទទួលផលល្អ១០០ភាគរយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


