ចរាចរណ៍
ដាច់រថយន្ដស៊េរីទំនើបជាពីរកំណាត់ ចំណែកអ្នកបើកបរកៀបជាប់ស្លាប់ក្នុងរថយន្ដ
បុរសសម្នាក់បែកក្បាលនិងកៀបជាប់នៅក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីបើករថយន្ត ឡិចស៊ីស NX-200t បោះពួយក្នុងល្បឿនលឿនបានរេចង្កូតទៅបុកបង្គោលភ្លើងថ្មនិងជញ្ជាំងផ្ទះប្រជាពលរដ្ឋពេញទំហឹងបណ្តាលឲ្យរថយន្តដាច់ជាពីរកំណាត់។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ខាងកើតស្ពានអាកាសចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ចាវ ភេទប្រុស អាយុជាង២០ឆ្នាំ។

តាមប្រភពព័ត៌មានពីសន្តិសុខម្នាក់ ដែលយាមនៅក្បែរកន្លែងកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Lexus NX 200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AU-1056ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ជាចំណុចផ្លូវកោង បួងចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករបងផ្ទះនិងបង្គោលភ្លើងថ្មមួយដើមបណ្តាលឲ្យបាក់ជាពីរកំណាត់និងបែកបាក់រាយប៉ាយ ឯរថយន្តដាច់ជាពីរកំណាត់មើលលែងយល់ និងខូចខាតទាំងស្រុង ឯអ្នកបើកបរស្លាប់កៀបជាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញហៅរថយន្តមកស្ទូចយកសពចេញពីរថយន្ត ហើយធ្វើការវាស់វែងយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ដោយឡែកសពជនរងគ្រោះគ្រូពេទ្យបានយកសំណាកពិនិត្យលទ្ធផលអវិជ្ជមានជំងឺកូវីដ១៩ រួចសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សុខា


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


