សុខភាព
រាកមួលញឹកញាប់ អាចជាសញ្ញានៃជំងឺមហារីកពោះវៀនធំ
ជំងឺរាករូស ជាជំងឺធម្មតាៗ ញឹកញយ ហើយភាគច្រើនបណ្តាលមកពីមេរោគ (ពុលចំណីអាហារ) ហើយការវិវត្តជាទូទៅមិនធ្ងន់ធ្ងរ លើកលែងតែករណី រាគខ្លាំងក្លាច្រើនៗ ឬរាគមួល ដែលមានរយៈពេលលើសពី ៤ថ្ងៃ។ ជំងឺរាគអាចស្តែងជា៖ រាកលាមករាវដូចទឹក រាកទឹកលាយកាក ឬរាកមួល(សំបោរលាយឈាម)។

រីឯជំងឺមហារីកពោះវៀនធំ ជាជំងឺដុំដំបៅមហារីកដែលប៉ះពាល់ពោះវៀនធំហើយអាចសាយភាយទៅសរីរាង្គផ្សេងៗ និងបណ្តាលឲ្យបាត់បង់ អាយុជីវិត ព្រោះថា៖
– វាជាជំងឺដែលសំបូរក្នុងចំណោមជំងឺមហារីកក្នុងពិភពលោក ជាប់ចំណាត់លេខ៣លើបុរស និងលេខ២លើស្ត្រី
– ជាជំងឺដែលអាចព្យាបាលបាន (នៅដំណាក់កាលដំបូង)
– តែជាជំងឺដែលអាចការពារបាន (៥០%)។
ក) តើមហារីកពោះវៀនធំមានរោគសញ្ញាយ៉ាងដូចម្តេច?
– ក្រុមមហារីកពោះវៀនធំមួយចំនួន មានរោគសញ្ញា៖
• ហូរឈាមតាមទ្វារលាមក រាគមួល
• ឈឺពោះ តឹងពោះ ចង្អោរ ក្អួត
• ចុះទម្ងន់
• ស្លេកស្លាំងខ្វះជាតិដែក
• ជួនរាគ ជួនទល់លាមក
– ក្រុមមហារីកពោះវៀនធំមួយចំនួនទៀតមិនមានស្តែងជារោគសញ្ញាអ្វីសោះ

ខ) តើត្រូវធ្វើរោគវិនិច្ឆ័យ ជំងឺមហារីកពោះវៀនធំបានយ៉ាងដូចម្តេច?
ចំពោះការធ្វើរោគវិនិច្ឆ័យ គឺយើងត្រូវពឹងផ្អែកលើការឆ្លុះពោះវៀនធំ
សូមបងប្អូនប្រុងប្រយ័ត្នរោគសញ្ញាដូចបានរៀបរាប់ខាងលើ និងមកពិគ្រោះតាមដានយ៉ាងយកចិត្តទុកដាក់ ជាមួយក្រុមគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរកមូលហេតុច្បាស់លាស់និងឈានទៅរកការព្យាបាលប្រកបដោយប្រសិទ្ធិភាពខ្ពស់ ព្រមទាំងទប់ស្កាត់រាល់ផលវិបាកផ្សេងៗដែលអាចកើតមានឡើង ជៀសវាងការបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមប្រយ័ត្ន! ស្ទះសរសៃឈាមបេះដូងអាចបណ្តាលឲ្យស្លាប់ភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


