ព័ត៌មានអន្ដរជាតិ
ត្រឹមរឿងប៉ុណ្ណឹងសោះ ក្មួយស្រីម្ចាស់ផ្ទះជួល វាយក្មេងអាយុ២ឆ្នាំស្ទើរស្លាប់
ស្ត្រីម្នាក់ត្រូវបានចោទប្រកាន់ពីបទវាយធ្វើបាបក្មេងប្រុសអាយុ២ឆ្នាំយ៉ាងព្រៃផ្សៃបន្ទាប់ពីក្មេងប្រុសរូបនេះធ្វើឲ្យខូចកាតឥណទាននិងស្រោមទូរស័ព្ទ (Case)។
ករណីវាយធ្វើបាបលើក្មេងតូចរូបនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ទាប់ពីរូបថតនៃស្នាមរបួសរបស់ក្មេងត្រូវបានគេផ្សព្វផ្សាយនៅលើបណ្តាញសង្គម។

ហេតុការណ៍នេះបានកើតឡើងនៅទីប្រជុំជន Warnes ក្បែរទីក្រុង Santa Cruz នៃប្រទេស បូលីវី នៅពេលជនរងគ្រោះត្រូវបានទុកឲ្យបងស្រីមើលថែក្នុងផ្ទះជួល។
របាយការណ៍ក្នុងតំបន់និយាយថា ជនសង្ស័យនៅក្នុងបទឧក្រិដ្ឋនេះត្រូវបានគេស្គាល់ថាជាក្មួយស្រីរបស់ម្ចាស់ផ្ទះជួល។

យោងតាមបងស្រីរបស់ក្មេងប្រុសម្នាក់នេះបានឲ្យដឹងថា ក្មួយស្រីម្ចាស់ផ្ទះបានចោទក្មេងប្រុសថាបានធ្វើឲ្យខូចកាតឥណទាននិងស្រោមទូរស័ព្ទហើយបានវាយក្មេងជាមួយនឹងខ្សែដែកឬដំបងដែក។
រូបភាពនៃរបួសដ៏គួរឲ្យតក់ស្លុតនេះត្រូវបានគេចែកចាយពាសពេញប្រព័ន្ធផ្សព្វផ្សាយសង្គមដែលជាហេតុជំរុញឲ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Eduardo del Castillo អំពាវនាវឲ្យមានការស៊ើបអង្កេត។

មន្ត្រីសន្តិសុខសង្គមឈ្មោះ Glen Antelo បានអះអាងថា ធ្លាប់មានការទាស់ទែងគ្នារវាងក្មួយស្រីម្ចាស់ផ្ទះជួលនិងក្មេងៗទាំងនេះកាលពីមុន។
លោក Del Castillo និយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួន។
ស្ត្រីម្នាក់ទៀតដែលគេមិនបង្ហាញអត្តសញ្ញាណក៏ត្រូវបានឃុំខ្លួនផងដែរពាក់ព័ន្ធនឹងការរំលោភបំពាននេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


