ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីបូលីវី ជាប់ពន្ធនាគារ ១០ឆ្នាំ ពាក់ព័ន្ធការធ្វើរដ្ឋប្រហារ
កាលពីថ្ងៃសុក្រទី១០ខែមិថុនា អតីតប្រធានាធិបតីបូលីវី លោកស្រី Jeanine Áñez ត្រូវបានតុលាការក្នុងទីក្រុង La Paz កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល១០ឆ្នាំ លើអ្វីដែលរដ្ឋអាជ្ញានិយាយថា ជារដ្ឋប្រហារទម្លាក់អ្នកស្នងតំណែងមុនរបស់លោកស្រី គឺលោក Evo Morales។

តុលាការបានរកឃើញថា លោកស្រី Áñez ដែលកាន់តំណែងចាប់ពីឆ្នាំ ២០១៩ ដល់ ២០២០ មានពិរុទ្ធពីបទ ធ្វើការសម្រេចចិត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញ។
យ៉ាងណាក្តី លោកស្រី Áñez អាយុ៥៤ឆ្នាំ បាននិយាយម្តងហើយម្តងទៀតថា លោកស្រីគឺជាជនរងគ្រោះនៃការសងសឹកខាងនយោបាយប៉ុណ្ណោះ។
បន្ទាប់ពីសាលក្រមកាលពីថ្ងៃសុក្រ មេធាវីការពារក្តីរបស់លោកស្រី Áñez បាននិយាយថា លោកស្រីនឹងអំពាវនាវដល់អង្គការអន្តរជាតិ សុំរកយុត្តិធម៌។

លោក Morales បានលាលែងតំណែង ហើយរត់ភៀសខ្លួនចេញពីប្រទេសបូលីវី បន្ទាប់ពីមេទ័ព ជំរុញឲ្យគាត់ចុះចេញពីតំណែង ចំពេលមានបាតុកម្មជុំវិញការចោទប្រកាន់ ពីបទក្លែងបន្លំសន្លឹកឆ្នោត។
ស្របពេលជាមួយគ្នានោះ អតីតប្រធានាធិបតីលោកស្រី Áñez បានរិះគន់នូវអ្វីដែលលោកស្រីពណ៌នាថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដោយគណបក្សសង្គមនិយម Mas របស់លោក Morales។
គួរបញ្ជាក់ថា គណបក្ស Mas បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតី និងសភាឆ្នាំ ២០២០ ដោយបើកផ្លូវឲ្យលោក Morales វិលត្រឡប់ពីប្រទេសអាហ្សង់ទីន ចូលប្រទេស បូលីវី វិញ ហើយចូលកាន់តំណែងជាមេដឹកនាំបក្សសាជាថ្មី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ តំណាងរាស្រ្ត បូលីវី ឈ្លោះគ្នាវាយបោចសក់ ផ្អើលពេញសភា (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


