Connect with us

សុខភាព

ក្រោយចាក់វ៉ាក់សាំងដូសទី៣ រាងកាយនឹងទទួលបានអត្ថប្រយោជន៍ទាំងនេះ

បានផុស

នៅ

ដោយសារស្ថានភាពនៃវីរុសកូវីដ-១៩ បន្តវិវត្តខ្លួនមិនស្រាកស្រាន្ត ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យពលរដ្ឋដែលប្រឈមហានិភ័យខ្លាំងឬមន្ត្រីជួរមុខ ទទួលចាក់វ៉ាក់សាំងបន្ថែម១ដូសទៀត ដើម្បីបង្កើនប្រសិទ្ធភាពការពារកាន់តែប្រសើរទៅនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩គ្រប់ប្រភេទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាក់វ៉ាក់សាំងដូសទី៣ ជាតម្រូវការចាំបាច់ដើម្បីធានាភាពស៊ាំឱ្យបន្តកើតមានបានយូរ។ លើសពីនេះដោយសារភាពស៊ាំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន២ដូសទំនងមានរយៈពេលតែ ៣ ទៅ ៦ ខែប៉ុណ្ណោះ ទើបការចាក់បន្ថែម១ដូសទៀតត្រូវបានទាមទារ។

ទាំងនេះជាប្រសិទ្ធភាព ក្រោយចាក់វ៉ាក់សាំងដូសទី៣ ដែលគួរដឹង!

យោងតាមប្រភពពីសារព័ត៌មាន CNN ការចាក់វ៉ាក់សាំងដូសទី៣ របស់ក្រុមហ៊ុន Pfizer អាចជួយខ្លួនប្រាណឱ្យស៊ាំជាមួយវីរុសកូវីដ-១៩ ជាពិសេសវាអាចប្រឆាំងនឹងវីរុសបំប្លែងខ្លួនបានខ្លាំងក្លាជាងមុន និងដើម្បីចៀសងវាងកុំឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ​ ឬបង្ការហានិភ័យស្លាប់។

ដោយឡែកប្រភពពី NHK បានឱ្យដឹងថា វ៉ាក់សាំង Moderna ដូសទី៣ របស់សហរដ្ឋអាមេរិក ធ្វើឲ្យមាន​អង់ទីគ័រប្រឆាំងនឹងមេរោគឡើងខ្ពស់ និងអាចការពារវីរុសបំប្លែងខ្លួន Delta ថែមទៀត។

ចំណែកការស្រាវជ្រាវថ្មីមួយដែលចុះផ្សាយដោយ Global Times ការចាក់វ៉ាក់សាំង Sinovac ដូសទី ៣ បន្ទាប់ពីចាក់ដូសទី២បាន ៦ខែឬច្រើនជាងនេះ អាចនាំឲ្យមានការកើនឡើងនូវកម្រិតអង់ទីគ័រ និងនាំឲ្យមានការឆ្លើយតបយ៉ាងខ្លាំងនៃប្រព័ន្ធភាពស៊ាំចំពោះការវាយលុកពីវីរុស។

ចំពោះវ៉ាក់សាំង AstraZeneca ដែលកម្ពុជាកំពុងប្រើប្រាស់ជាដូសជំរុញនាពេលនេះវិញ ក៏ត្រូវបានអ្នកជំនាញអះអាងថា ​មាន​ប្រសិទ្ធភាពខ្ពស់​នៅ​ពេល​ចាក់​បន្ថែម​ដូស​ទី​៣។

ការ​សិក្សា​របស់​សកល​វិទ្យាល័យ Oxford ​បាន​រក​ឃើញ​ថា ការ​ចាក់​វ៉ាក់សាំង​ប្រភេទ​នេះ​ដូស​ទី​៣​​ក្នុង​រយៈ​ពេល​​៦​ខែ បន្ទាប់​ពី​ចាក់​ដូស​ទី​២​រួច ​​​អាច​ផលិត​​អង្គទីគ័រ​គួរ​ឲ្យ​កត់​សម្គាល់។ វាជួយឱ្យប្រព័ន្ធការពារខ្លួនបង្កើត​អង់ទីគ័រខ្ពស់ និងកោសិកាប្រឆាំងនឹងមេរោគផ្សេងៗទៀតដែលជួយការពារខ្លួនប្រាណក្នុងគ្រាដែលអ្នកឆ្លងមេរោគ។ បន្ថែមពីលើនេះ វ៉ាក់សាំង AstraZeneca នឹងជំរុញឲ្យសរីរាង្គកាន់តែរឹងមាំជាងមុន អាចវាយបកប្រឆាំងនឹងមេរោគកូវីដ-១៩ បានខ្លាំងជាងមុន ​ព្រមទាំងមានសមត្ថភាពខ្ពស់ប្រឆាំងវីរុសបំប្លែងខ្លួន ​Delta ផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កុំមើលស្រាល! ទោះបីចាក់វ៉ាក់សាំងគ្រប់ ៣ ដូសក្ដី តែបើប្រហែស អ្នកនៅតែឆ្លងវីរុសដដែល

ចុចអាន៖ តើវ៉ាក់សាំងមួយណា មានប្រសិទ្ធភាពខ្លាំងជាងគេ ប្រឆាំងវីរុសបំប្លែងខ្លួន Delta?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

ជនបរទេស១៣នាក់ ត្រូវ​ឃាត់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅសៀមរាប

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម៧ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ៧ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម៨ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម