ព័ត៌មានអន្ដរជាតិ
ក្រោយចាក់វ៉ាក់សាំងមួយដូស Johnson & Johnson បានគម្លាត ៦ ខែ ការការពារប្រឆាំងវីរុសនឹងកាន់តែរឹងមាំ
ក្រុមហ៊ុនផលិតថ្នាំ Johnson & Johnson បានប្រកាសថា ផ្អែកតាមការសិក្សាថ្មី មនុស្សដែលទទួលវ៉ាក់សាំង ១ដូស អាចបង្កើតអង្គទីគ័រក្នុងរាងកាយ ខណៈពួកគេទុកចន្លោះ ចាក់ដូសទី ២ រយៈពេល ៦ ខែឡើង បានបន្ថែមការការពារប្រឆាំងនឹងវីរុសខ្លាំងក្លា ។

ក្រុមហ៊ុនបាននិយាយថា អ្នកដែលបានទទួលថ្នាំបន្ទាប់ពីរយៈពេល ៦ ខែ មានអង្គទីគ័រច្រើនលើសពីមួយខែ បន្ទាប់ពីពួកគេបានចាក់លើកដំបូង។
Johnson & Johnson និយាយថា ការសាកល្បងនៅដំណាក់កាលដំបូងបានបង្ហាញថា ឧបករណ៍រំញោចបានផ្តល់នូវការកើនឡើងយ៉ាងឆាប់រហ័សនិងរឹងមាំ នៅក្នុងអង្គបដិបក្ខដែលភ្ជាប់ការកើនឡើង ហើយហាក់ដូចជាផ្តល់ការការពារបន្ថែម ប្រសិនបើប្រសិទ្ធភាពនៃការចាក់ដំបូងចាប់ផ្តើមថយចុះតាមពេលវេលា។
កាលពីដើមខែនេះ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺបានផ្ដល់អនុសាសន៍ថា ជនជាតិអាមេរិកដែលបានទទួលវ៉ាក់សាំង Pfizer ឬ Moderna ត្រូវមានគំលាតរយៈពេល ៨ ខែ បន្ទាប់ពីការចាក់លើកទី ២ គឺដូចគ្នានឹងអ្នកចាក់ Johnson & Johnson ដែរ ។

លោកវេជ្ជបណ្ឌិត Mathai Mammen ប្រធានផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Johnson & Johnson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” ការបង្កើនកម្រិតវ៉ាក់ Johnson & Johnson បន្ថែមបង្កើនការឆ្លើយតបអង្គបដិបក្ខក្នុងចំណោមអ្នកចូលរួម ក្នុងការសិក្សាដែលពីមុនបានទទួលវ៉ាក់សាំងរបស់យើង “។
យើងទន្ទឹងរង់ចាំពិភាក្សាជាមួយមន្រ្តីសុខាភិបាលសាធារណៈ នូវយុទ្ធសាស្ត្រដ៏មានសក្តានុពលមួយ សម្រាប់វ៉ាក់សាំង Johnson & Johnson របស់យើង ដោយបង្កើនរយៈពេល៦ខែឬយូរជាងនេះ បន្ទាប់ពីការចាក់វ៉ាក់សាំងតែមួយដូសដំបូង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយចាក់វ៉ាក់សាំង Johnson & Johnson រួច យុវវ័យ និងមនុស្សចាស់ ត្រូវប្ដូរទម្លាប់ហូបចុកភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


