Connect with us

សុខភាព

ក្រោយចាក់វ៉ាក់សាំង Johnson & Johnson រួច យុវវ័យ និងមនុស្សចាស់ ត្រូវប្ដូរទម្លាប់ហូបចុកភ្លាមៗ

បានផុស

នៅ

ទន្ទឹមនឹងប្រជាជនកំពុងចាក់វ៉ាក់សាំង Johnson & Johnson ដល់មនុស្សដែលមានអាយុ​ ១៨ ​ឆ្នាំឡើង ក្នុងនោះក៏មានមនុស្សចាស់ដែរ ។ ដូចគ្នានេះ អាហាររូបត្ថម្ភល្អក្រោយចាក់រួច គឺជាចំណុចសំខាន់មួយនៃការពង្រឹងភាពស៊ាំ និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​​រាងកាយ ​​ដែល​ជា​សារធាតុចិញ្ចឹម​មាន​សុខភាព​ល្អ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កត្តាមួយ​ដែលមនុស្សជាច្រើនមើលរំលង ប៉ុន្តែរួមចំណែកដល់​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ ជាពិសេស​ចំពោះ​មនុស្ស​ចាស់​ ​វត្តមាន​នៃអាហារូបត្ថម្ភល្អនិងការធ្វើលំហាត់ប្រាណ គឺជា​គន្លឹះ​ងាយៗ​មួយ​ចំនួន ​សម្រាប់​បង្កើត​ចរិត​លក្ខណៈ​ដែល​មាន​សុខភាព​ល្អ។

ការ​ទទួលទានអាហារ​និង​ភេសជ្ជៈ​ដែលមានសុខភាពល្អ​ គឺជាអាទិភាពចម្បង​​ ហើយវា​មិន​យឺត​ពេល​ទេ​ ប្រសិនបើ​យើង​ចាប់ផ្ដើម​កែ​ទម្លាប់​នៃ​ការ​ហូបចុក​​ចាប់​ពីថ្ងៃនេះ។ ចាប់ផ្ដើម​ដោយការទទួលទាន​ផ្លែឈើ និងបន្លែ​ សាច់​គ្មាន​ខ្លាញ់ ផលិតផល​ទឹកដោះគោ​ និង​ខ្លាញ់​ល្អ ​ត្រូវ​បាន​បន្ថែម​ទៅ​អាហារ​សំខាន់។ នេះ​ជួយ​ឲ្យ​រាងកាយ​ទទួល​បាន​សារធាតុចិញ្ចឹម​សំខាន់ៗ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ដូច​ខាងក្រោម៖

ប្រូតេអ៊ីន៖ ប្រូតេអ៊ីន​គឺ​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​ សម្រាប់​ការ​បង្កើត​អង់ទីគ័រ​ និង​កោសិកា​នៅ​ក្នុង​ប្រព័ន្ធ​ការពារ​រាងកាយ។ អាស៊ីដអាមីណូខ្លះ​ គឺ​ជាសមាសធាតុ​ប្រូតេអ៊ីន ជាប្រភព​ថាមពល​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ការពាររាងកាយ។ មនុស្សចាស់​គួរទទួលប្រូតេអ៊ីន ប្រហែល ២៥ ទៅ ៣០ ក្រាម ក្នុង​មួយ​អាហារ ដើម្បីជួយពង្រឹង​សាច់ដុំ និងជួយ​ឲ្យ​ពួកគេ​ឆ្អែត​ក្នុង​ពេល​ទទួលទាន​អាហារ។

វីតាមីន​និង​សារធាតុ​រ៉ែ៖ វីតាមីន​និង​សារធាតុ​រ៉ែ​ គឺ​ជា​សារធាតុ​ចិញ្ចឹម​ចាំបាច់​ដែល​រាងកាយ​ត្រូវការ​ ដើម្បី​រក្សា​ភាព​រឹងមាំ។ វីតាមីន A និង​វីតាមីន D រួម​ចំណែក​ដល់​ដំណើរការ​ធម្មតា​ នៃ​ប្រព័ន្ធភាពស៊ាំ​ យោងតាម​ទិន្នន័យ​វេជ្ជសាស្ត្រ​ វីតាមីន D អាច​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ឆ្លើយតប​ភាព​ស៊ាំ​របស់​រាងកាយ ​ចំពោះ​មេរោគ​ទាក់ទង​នឹង​ផ្លូវ​ដង្ហើម។ លើស​ពី​នេះ ​វីតាមីន C និង​វីតាមីន E ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ការពារ​កោសិកា​រួម​ទាំង​កោសិកា​នៅ​ក្នុង​ប្រព័ន្ធ​ការពារ​រាងកាយ ​ពី​ការ​ខូចខាត។ ទន្ទឹម​នឹង​នេះ​ ស័ង្កសី​ដើរ​តួយ៉ាង​សំខាន់​ នៅ​ក្នុង​ដំណើរការ​នៃ​ការ​បង្កើត​កោសិកា​នៅ​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ។

Tryptophan៖ ថ្វីត្បិត​តែ​មិនមែន​ជា​សារ​ធាតុ​ចិញ្ចឹម​សំខាន់​ក៏​ដោយ​ តែ Tryptophan ឬ​បាក់តេរី​ល្អ​នៅ​ក្នុង​ក្រពះ​ពោះវៀន វាប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំទូទៅ​របស់​រាងកាយ។ អតិសុខុមប្រាណ​ប្រូប៊ីយ៉ូទិក​ ជួយ​បំពេញ​មុខងារនៅក្នុងក្រពះពោះវៀន ​និង​ពោះវៀន​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ជាង ៧០ ភាគរយ​នៅ​ក្នុងខ្លួន។

ខណៈ​ពេល​ដែល​មិន​មាន​របាយការណ៍ ​អំពី​ថា​តើ​ត្រូវការ Tryptophan ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​ នោះ​ការ​ហូប​អាហារ​ដែល​មាន​ជាតិ fermented ដូចជា​ទឹកដោះគោ​ យ៉ាអួ​ ទឹកដោះគោ​ជូរ​ គីមឈី ​ឬ​ផ្លែឈើ​និង​បន្លែ​ជ្រក់​ គឺជា​វិធី​ងាយស្រួល​ក្នុង​ការ​បង្កើន​បរិមាណ Tryptophan សម្រាប់​រាងកាយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖គ្រោះថ្នាក់ស្នាក់នៅផ្ទះយូរ! យុវវ័យគួរបង្រៀនចាស់ៗធ្វើលំហាត់ប្រាណ បង្កើនភាពស៊ាំទប់ទល់កូវីដ

ចុចអាន៖វ៉ាក់សាំង Johnson & Johnson របស់អាមេរិក​ចាក់បានកុមារអាយុ ១២-១៧ ឆ្នាំ ឬទេ?

ចុចអាន៖វីរុសបំប្លែង Delta វាយលុកសុខភាពក្រុមមនុស្សទាំងនេះខ្លាំងជាងគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ២ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម