កូវីដ-១៩
លទ្ធផលតេស្តរហ័សលើអាជីវករផ្សារធំថ្មី វិជ្ជមាន ៣ នាក់
បន្ទាប់ពីតេស្តរហ័សរបស់ក្រុមគ្រូពេទ្យទៅលើអាជីវករផ្សារធំថ្មីនៅរាជធានីភ្នំពេញ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០៣ នាក់ ក្នុងចំណោមអាជីវករ ៣៩៣ នាក់។

កាលពីល្ងាចថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២១ នេះ ក្រុមគ្រូពេទ្យបានចុះសហការ ជាមួយអាជ្ញាធរខណ្ឌដូនពេញ ដែលដឹកនាំដោយលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រួមជាមួយគណៈកម្មការផ្សារ ដែលដឹកនាំដោយលោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីចុះយកសំណាក លើអាជីវករផ្នែកលក់ម្ហូប អាហារហូបចុកប៉ែកខាងលិច បន្ទាប់ពីមានអ្នកជំងឺបំប្លែងថ្មី Delta ចំនួន ៥ នាក់ធ្លាប់បានចេញចូលផ្សារនៅបរិវេណលក់បន្លែត្រីសាច់គ្រឿងសមុទ្ រ(គ្រឿងហូបចុក)។
ប្រភពពីគណៈកម្មការផ្សារធំថ្មី បន្ទាប់ពីគ្រូពេទ្យតេស្តសំណាក រកឃើញអាជីវករ ៣ នាក់មានវិជ្ជមានកូវីដ ១៩ ប្រភេទធម្មតា មិនមែនពពួកបំប្លែងខ្លួនដែលតា និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាល។

អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ថា ក្រោយមានអាជីវករពាក់ព័ន្ធរកឃើញមានអ្នកឆ្លង ពុំមានការបិទផ្សារទាំងមូលនោះទេ ដោយគ្រាន់តែបិទនៅតូបអ្នកដែលឆ្លងតែប៉ុណ្ណោះ ព្រមទាំងបាញ់ថ្នាំសម្លាប់មេរោគដើម្បីឱ្យបងប្អូនអាជីវករ ដែលមានតូបផ្សេងៗលក់ដូរជាធម្មតាវិញ៕
អត្ថបទ៖ រស្មី


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


