ព័ត៌មានជាតិ
តេស្តបុគ្គលិក និងអ្នកពាក់ព័ន្ធ ៦៣ នាក់ ដែលសង្ស័យ វីរុស Delta ទទួលលទ្ធផលអវិជ្ជមាន
អាជ្ញាធរខណ្ឌចំការមន នៅយប់ថ្ងៃទី ១២ ខែសីហា បានចុះប្រតិបត្តិការស្វែងរកអ្នកពាក់ព័ន្ធ និងបានធ្វើតេស្តសំណាកបុគ្គលិក និងអ្នកពាក់ព័ន្ធចំនួន ៦៣ នាក់នៅអគារខុនដូ ផ្លូវនរោត្តមមួយកន្លែង ជាលទ្ធផលអវិជ្ជមានទាំងអស់។

លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន ប្រាប់កម្ពុជាថ្មី នៅថ្ងៃសុក្រនេះថា អាជ្ញាធរមានការសង្ស័យនៅអគារខុនដូ ជាន់ទី២៣ ដែលមានករណីសង្ស័យមានអ្នកផ្ទុកជំងឺកូវីដ១៩ប្រភេទបម្លែងថ្មីDelta។

ជាលទ្ធផលបឋមអ្នកដែលយកសំណាកទាំង ៦៣ នាក់អវិជ្ជមានទាំងអស់ ហើយរង់ចាំ ៤ ថ្ងៃទៀត ដើម្បីយកសំណាកនៅ PCR តេស្ត ខណៈព្រឹកនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ TYDA បានចុះវាយតម្លៃពីហានិភ័យហើយឃើញមានកម្រិតទាបត្រឹម ៤% ដូច្នេះមិនមានហានិភ័យទេនៅទីតាំងខាងលើ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


