ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនឱសថរបស់ជប៉ុន និងចិនចាប់ដៃគូគ្នារកទីផ្សារលក់ថ្នាំព្យាបាលជំងឺកូវីដ ១៩
ក្រុមហ៊ុនជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ថា ក្រុមហ៊ុន Fujifilm Holdings Corp របស់ប្រទេសជប៉ុននឹងចាប់ដៃគូជាមួយក្រុមហ៊ុនចិន Carelink Pharmaceutical Co ដើម្បីរកទីផ្សារលក់ថ្នាំ Avigan ដើម្បីព្យាបាលករណីឆ្លងកូវីដ ១៩ នៅក្នុងប្រទេសចិន ។
ទន្ទឹមនោះក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Fujifilm Holdings ក៏នឹងសហការជាមួយក្រុមហ៊ុនឱសថដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃផងដែរដើម្បីបង្កើតកំណែទម្រង់នៃថ្នាំដែលអាចត្រូវបានផ្តល់ឲ្យអ្នកជំងឺដោយភាគច្រើនគឺប្រើការចាក់តាមសរសៃ ។
ប្រភពដែលស្និទ្ធនឹងបញ្ហានេះបាននិយាយថា ក្រសួងសុខាភិបាលបានទទួលឯកសារសម្រាប់ការអនុញ្ញាតលើទីផ្សារថ្នាំ Avigan ជាការព្យាបាលជំងឺកូវីដ ១៩ ដោយក្រុមហ៊ុន Fujifilm Holdings នៅថ្ងៃសុក្រនេះ ។

បន្ថែមពីនេះប្រសិនបើថ្នាំដែលត្រូវបានគេស្គាល់ផងដែរថា Favipiravir ត្រូវបានអនុញ្ញាតដោយក្រសួងសុខាភិបាលនោះវានឹងជាការថ្នាំព្យាបាលជំងឺកូវីដ ១៩ ទីបីដែលប្រទេសជប៉ុនបានបង្កើតឡើងដើម្បីព្យាបាលវីរុសនេះ ។
រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីខែឧសភាថា ខ្លួនគ្រោងនឹងអនុញ្ញាតការប្រើថ្នាំ Avigan ដែលត្រូវបានគេស្គាល់ផងដែរថាជាថ្នាំប្រឆាំងនឹងជំងឺផ្តាសាយដើម្បីយកទៅព្យាបាលអ្នកជំងឺដែលឆ្លងវីរុសនេះ ។
នៅពេលនោះប្រទេសជប៉ុនបាននិយាយថា ខ្លួនមានផែនការបង្កើនថ្នាំគ្រាប់ Avigan បីដងក្នុងការព្យាបាលមនុស្ស ២ លាននាក់ ខណៈពេលដែលខ្លួនបានប្តេជ្ញាបង្កើតថ្នាំនេះដោយឥតគិតថ្លៃសម្រាប់ប្រទេសជាង ៤០ ផ្សេងទៀតសម្រាប់ការសាកល្បងព្យាបាល ហើយមានប្រទេសប្រហែល ៨០ បានបង្ហាញចំណាប់អារម្មណ៍លើថ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ការជជែកដេញដោលលើកចុងក្រោយ ៖ Trump និង Biden ប៉ះទង្គិចគ្នាលើបញ្ហាធំៗ
ចុចអាន ៖ លោក គីម ជុងអ៊ុន ចេញបញ្ជាមួយធ្វើឲ្យទីក្រុង ព្យុងយ៉ាង ស្ងាត់ដូចចោរលួចសេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


