ព័ត៌មានជាតិ
ឃាតកម្មវាយសម្លាប់ ទើបភ្ញាក់ផ្អើលពេលប្រទះឃើញសព ហើមស្អុយទៅហើយ
ខេត្តបាត់ដំបង៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹក បន្ទាប់ពីមានប្រជាពលរដ្ឋបានប្រទះឃើញសពមនុស្សម្នាក់ មានសភាពហើយស្អុយទៅហើយនៅក្នុងគុម្ពោធព្រៃ។ ការភ្ញាក់ផ្អើលនេះបានកើតឡើង នៅវេលាម៉ោង០៧ និង ១០នាទី ព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្នុងព្រៃចម្ងាយពីផ្លូវ១០០ ម៉ែត្រ ស្ថិតក្នុងភូមិបាស្រែ ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

នៅមុនពេលកើតហេតុ គឺមានប្រជាពលរដ្ឋបានប្រទះឃើញសពមនុស្សម្នាក់ នៅក្នុងដុបគុម្ពោតព្រៃមានសភាពហើមស្អុយ មិនទាន់ស្គាស់អត្តសញ្ញាណ ស្រីឬប្រុស ទើបរាយការណ៍ទៅកម្លាំងជំនាញដើម្បីចុះពិនិត្យ។
បន្ទាប់ពីជំនាញធ្វើកោសល្យវិច័្ឆយត្រួតពិនិត្យ ទើបស្គាស់ថា សពមានឈ្មោះ យ៉ង សារ៉ាត ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រៃភ្នាស ឃុំដូនបា ស្រុកគាស់ក្រឡ ស្លាប់ដោយជនមិនស្គាល់មុខវាយផុងលលាដ៍ផ្នែកខាងក្រោយ និងបាក់ថ្គាមខាងឆ្វេង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវជនសង្ស័យ ជាឃាតករ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


