ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាសពិសេស ពីអង្គការសហព័ន្ធ សន្តិភាព សកល (UPF)
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលមេដាយមាស សន្តិភាពពិភពលោក (World Summit Peace) ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) នៅក្នុងមហាសន្និបាត នៃក្ដីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្ដីពី «សន្ដិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។
អ្នករៀបចំកម្មវិធី នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) បានថ្លែងថា «នេះជាមេដាយមាស ដើម្បីផ្ដល់កិត្ដិយស ដល់សម្ដេចតេជោ ហ៊ុន សែន ចំពោះតួនាទីដើម្បីសន្តិភាព នៅក្នុងឧបទ្វីបកូរ៉េ»។
សូមជម្រាបថា កម្មវិធីមហាសន្និបាត នៃក្តីសង្ឃឹមលើកទី៧ ត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ ហើយរៀបចំដោយអង្គការសហព័ន្ធសន្តិភាពសកល (UPF)។ ក្នុងកម្មវិធីមហាសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ជាច្រើនរូបទៀតផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


