ជីវិតកម្សាន្ដ
ជាប់គាំងសិល្បៈ២ឆ្នាំនាយ ចឺម ស្រវ៉ាចាប់របរតាមអនឡាញបន្ថែមចំណូល
តារាចម្រៀងវ័យក្មេងសំឡេងស្រឡះនាយ ចឺម បានប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនៅថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២១នេះថា ដោយសារតែអាជីពសិល្ប: ត្រូវជាប់គាំងព្រោះជំងឺកូវីដ-១៩នោះ ទើបបច្ចុប្បន្នខ្លួនងាកមកចាប់មុខរបរថ្មីលើវិស័យអនឡាញវិញម្តង។

នាយ ចឺម បញ្ជាក់ថា មុខរបរថ្មីលើវិស័យអនឡាញសព្វថ្ងៃ គឺការឡាយលក់ផលិតផលធុងបាស់ដើម្បីរកប្រាក់ចំណូលបន្ថែម ខណ:ការងារសិល្ប:ត្រូវផ្អាកមួយសន្ទុះធំមកហើយ។
នាយ ចឺម និយាយថា ” ខ្ញុំទើបតែចាប់ផ្តើមឡាយលក់បានប្រមាណមួយខែប៉ុណ្ណោះ ព្រោះបើចាំពឹងលើសិល្ប:មិនដឹងថា ពេលណាស្ងប់កូវីដអាចបើកការប្រគុំតន្ត្រីវិញឡើយ”។

ចឺម បានបន្តទៀតថា បើមិនខំរកតើបានចំណូលមកពីណា ដូច្នេះមានតែតាមគេតាមឯងសិនទៅក្នុងដំណាក់កាលនេះ ក្រែងបានប្រាក់ខ្លះដោះស្រាយជីវភាព។ ម្យ៉ាងការលក់ធុងបាស់នេះ ក៏ទទួលបាន ការគាំទ្រច្រើនពីអតិថិជនផងដែរ។
បន្ថែមពីនេះនាយ ចឺម បានលើកឡើងថា សម្រាប់សិល្ប:សព្វថ្ងៃ គឺមានតែការឡើងតាមប៉ុស្តិ៍ទូរទស្សន៍ ក្នុង១ខែ៣ឬ៤ដងទេ ពោលគឺវាមិនច្រើនដូចមុនដែលស្ទើររកពេលសម្រាកគ្មានឡើយ។ចំណែកចំណូលប្រចាំខែក៏ត្រូវបាត់បង់ព្រោះតែគ្មានទីផ្សាចេញច្រៀងនាអំឡុងពេលជំងឺកូវីដ-១៩នេះ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


