ព័ត៌មានជាតិ
ប្រជាកសិករ ចំនួន២ឃុំ ស្រុកបូទុមសាគរ ទទួលជំនួយឧបត្ថម្ភ លើការចិញ្ចឹមត្រី
ប្រជាកសិករ និងប្រជានេសាទ មកពីឃុំចំនួន ២ គឺឃុំអណ្តូងទឹក និងឃុំកណ្តោល ស្រុកបូទុមសាគរ ទទួលបានការឧបត្ថម្ភគាំទ្រពីមន្ទីរកសិកម្មខេត្តកោះកុង លើការផ្តល់ទុនសហវិនិយោគផែនការអាជីវកម្មដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមត្រីអណ្តែង។

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ត្រូវបានមន្រ្តីជំនាញកសិកម្ម ផ្តល់ជាតង់កៅស៊ូ និងចំណេះដឹងបច្ចេកទេស សម្រាប់ចិញ្ចឹមត្រីដល់កសិករ និងប្រជានេសាទចំនួន៦០គ្រួសារ។
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ឱ្យដឹងកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញាថា សម្ភារធាតុចូលដែលត្រូវផ្ដល់ជូនកសិកររួមមាន៖ កូនត្រីអណ្តែង ចំនួន ៣០០កូន និងតង់សម្រាប់ធ្វើអាងចិញ្ចឹមត្រី ចំនួន ០១ ក្នុង 0១គ្រួសារ។ ដោយឡែកសម្រាប់កសិករបង្គោលទទួលបានកូនត្រីពូជចំនួន៨៥០កូន និងតង់ចំនួន៣ក្នុង១គ្រួសារ។

បើតាមមន្រ្តីជំនាញខាងកសិកម្ម បន្ថែមថា ការផ្តល់ទុនសហវិនិយោគ គាំទ្រផែនការអាជីវកម្មបណ្តុំអាជីវកម្មចញ្ចឹមត្រីអណ្តែងក្នុងតង់កៅស៊ូ និងការផ្ទេរនូវចំណេះដឹងបច្ចេកទេសជំនាញទៅកាន់ក្រុមប្រជាកសិករ និងអ្នកនេសាទក្នុងមូលដ្ឋានស្រុកបូទុមសាគរ។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ក្រើនរំលឹកដល់បងប្អូនប្រជាកសិករ និងប្រជានេសាទទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់លើវិស័យជលផលនេះផងដែរ ដោយត្រូវអនុវត្តតាមការណែនាំពីខាងជំនាញឱ្យបានជាក់លាក់។

ដើម្បីធានាបាននូវប្រសិទ្ធភាព លោកស្រីអភិបាលខេត្ត ណែនាំដល់មន្រ្តីជំនាញ ចាំបាច់ចុះទៅពិនិត្យមើលស្រែចម្ការរបស់បងប្អូនឱ្យបានញឹកញាប់ ថាតើមានសត្វល្អិត ឬជំងឺអ្វីខ្លះ មកបំផ្លាញដំណាំរបស់យើង និងធ្វើការកម្ចាត់ឱ្យទាន់ពេលវេលា ឬរាយការណ៍មកភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំដែលនៅជិតបងប្អូនប្រជាកសិករ ចៀសវាងប៉ះពាល់ដល់ទិន្នផលដំណាំរបស់បងប្អូន។
លោកស្រី ក៏ស្នើឱ្យមានការប្រុងប្រយ័ត្នដែរអំពីការចិញ្ចឹមគោ-ក្របី សូមកុំលែងសត្វរបស់បងប្អូន ទៅវាលស្មៅ និងប្រភពទឹករួម ព្រោះជាហេតុបង្កឱ្យមានការឆ្លងរាលដាលលឿនដល់ហ្វូងសត្វគោ-ក្របីរបស់បងប្អូន។

ម្យ៉ាងទៀតការចិញ្ចឹមគោ-ក្របីត្រូវតែមានខ្សែកន្លុះ និងគ្រោល ដើម្បីងាយស្រួលក្នុងការគ្រប់ គ្រង ថែទាំចាក់វ៉ាក់សាំងបានទៀងទាត់ និងសូមកុំលែងសត្វចូលទៅក្នុងព្រៃជ្រៅ ដែលលំបាកក្នុងការធ្វើដំណើរទៅពិនិត្យ និងព្យាបាល។
ទាក់ទិននឹងបញ្ហាមុខរបរនេសាទ សូមបងប្អូនប្រជានេសាទ កុំប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដែលនាំឱ្យហិនហោចមឆ្ឆជាតិរបស់យើង ពិសេសរដូវបិទនេសាទ។ អ្វីដែលពិសេសទៀតនោះ គឺប្រជាពលរដ្ឋកុំកាប់រានដុតឈូសឆាយ ហ៊ុព័ទ្ធដីព្រៃលិចទឹក និងដីព្រៃឈើរបស់រដ្ឋវាទយកធ្វើជាកម្មសិទ្ធិខុសច្បាប់៕
អត្ថបទៈ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ