ព័ត៌មានជាតិ
ពូជស្រូវផ្ការំដួល ត្រូវបានប្រជាកសិករនៅស្រុកសូទ្រនិគម ជ្រើសរើសសម្រាប់ការដាំដុះនារដូវវស្សា ព្រោះងាយស្រួលថែទាំ
ស្របទៅតាមរដូវកាលក្នុងការធ្វើស្រែចម្ការ និងអាកាសធាតុអំណោយផលប្រជាកសិករក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្ដសៀមរាប កំពុងមមមាញឹក ក្នុងការភ្ជួររាស់ សាបព្រួសនូវពូជស្រូវ នាដើមរដូវវស្សា។

លោកស្រី សៀង ម្លប់ ប្រធានត្រួតពិនិត្យកសិកម្មសុវត្ថិភាព ស្រុកសូទ្រនិគម បានលើកឡើងថា ក្នុងសហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ របស់គាត់បានជ្រើសយកពូជស្រូវផ្ការំដួល យកមកដាំដុះ ដោយប្រភេទស្រូវផ្ការំដួល មានភាពងាយស្រួលក្នុងការថែទាំ ធន់នឹងអាកាសធាតុ និងទទួលបានទិន្នផលល្អខុសពីពូជស្រូវធម្មតាពី៥ ទៅ២០% ដោយឱ្យផលស្រូវជាមធ្យម ៣.៥តោន នឹងអាចខ្ពស់ទៅដល់ ៥.៥តោន ក្នុង១ហិកតា ជាពិសេសស្រូវផ្ការំដួល ជាប្រភេទស្រូវកណ្ដាល មានការទទួលស្គាល់ស្រាប់ក្នុងការនាំចេញទៅក្រៅប្រទេសទៀតផង។

ចំណែកលោក ពុធ លឿម អនុប្រធានការិយាល័យក្សេតសាស្រ្ត និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឱ្យដឹងថា ការជ្រើសរើសពូជស្រូវផ្ការំដួល គឺជាការជ្រើសរើសពូជស្រូវដ៍ត្រឹមត្រូវក្នុងការដាំដុះពីព្រោះពូជស្រូវប្រភេទនេះងាយស្រួលក្នុងការនាំចេញ ទទួលបាននូវទិន្នផលខ្ពស់ និងមានតម្លៃនៅលើទីផ្សារ ជាពិសេសធន់នឹងកត្ដាចង្រៃផ្សេងៗរួមមានសត្វល្អិត ជំងឺ និងការរាំងស្ងួតជាដើម។
លោកបានបន្ដថា សម្រាប់មន្រ្ដីកសិកម្មឃុំ តែងតែយកចិត្ដទុកដាក់ជួយជ្រោមជ្រែង និងណែនាំដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានអំពីការប្រើប្រាស់នូវគ្រាប់ពូជស្រូវសុទ្ធ ដើម្បីទទួលបានទិន្នផលល្អ ចំណែកការប្រើប្រាស់ដី ការប្រើប្រាស់ជី ការប្រើប្រាស់ទឹក ក៏កត្តារួមចំណែកដ៏សំខាន់ផងដែរ ដើម្បីឱ្យការប្រមូលផលបានទិន្នផលខ្ពស់៕


ដោយ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


