ព័ត៌មានជាតិ
ភ្លៀងដើមរដូវវស្សា! ជំរុញឱ្យកសិករមណ្ឌលគិរី ដាំដំណាំរយៈពេលខ្លីបានជាង ១ពាន់ហិកតា
ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅដើមរដូវវស្សាឆ្នាំនេះ ប្រជាកសិករនៅតាមបណ្ដាស្រុក និងក្រុងក្នុងខេត្តមណ្ឌលគិរី បានចាប់ផ្ដើមមមាញឹកក្នុងការភ្ជួររាស់ និងដាំដុះដំណាំរយៈពេលខ្លី ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងបង្កើនប្រាក់ចំណូលប្រចាំឆ្នាំ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា គិតមកទល់ពេលនេះ ការដាំដុះដំណាំរយៈពេលខ្លីនៅទូទាំងខេត្ត អនុវត្តបានសរុបចំនួន ១,០៨០ហិកតា។ ក្នុងនោះ ដំណាំឧស្សាហកម្មរយៈពេលខ្លីមានចំនួន ១,០៦៨ហិកតា រួមមាន ដំឡូងមី ២០៨ហិកតា សណ្ដែកបាយ ៣២៤ហិកតា សណ្ដែកដី ២៦ហិកតា និងដំណាំល្ង ១៨ហិកតា។ ដោយឡែក ដំណាំបន្លែគ្រប់ប្រភេទអនុវត្តបាន ១២ហិកតា ក្នុងនោះមាន បន្លែយកផ្លែ ៥ហិកតា បន្លែយកស្លឹក ៥ហិកតា និងបន្លែយកមើម ២ហិកតា។

លោក ម៉ន សុជាតិ កសិករដាំបន្លែនៅស្រុកកោះញែក បានលើកឡើងថា ភ្លៀងដើមរដូវវស្សាបានផ្ដល់អំណោយផលយ៉ាងខ្លាំងដល់ការចាប់ផ្ដើមដាំដុះដំណាំឆ្នាំនេះ ព្រោះមានទឹកគ្រប់គ្រាន់សម្រាប់ដំណាំលូតលាស់បានល្អ និងជួយកាត់បន្ថយការចំណាយលើការបូមទឹកស្រោចស្រព។
កសិកររូបនេះ រំពឹងថា ប្រសិនបើអាកាសធាតុនៅតែអំណោយផលបន្តទៀត ការដាំដុះដំណាំរយៈពេលខ្លីនៅក្នុងខេត្តមណ្ឌលគិរី នឹងបន្តកើនឡើង និងអាចជួយលើកកម្ពស់ជីវភាពប្រជាកសិករឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ក៏ដូចជាមន្រ្តីកសិកម្មតាមមូលដ្ឋាន បានបន្តចុះណែនាំបច្ចេកទេសដាំដុះ ការប្រើប្រាស់ពូជមានគុណភាព និងវិធានការការពារជំងឺសត្វល្អិត ដើម្បីធានាឲ្យប្រជាកសិករទទួលបានទិន្នផលល្អ និងមានទីផ្សារលក់ចេញសមរម្យ៕
អត្ថបទ៖រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


