ព័ត៌មានអន្ដរជាតិ
ជប៉ុន កំណត់ថ្ងៃជ្រើសរើស អ្នកស្នងតំណែងលោក Suga
ប្រទេសជប៉ុនបានសម្រេចចិត្តជ្រើសរើសអ្នកស្នងតំណែងលោកនាយករដ្ឋមន្រ្តី Yoshihide Suga ក្នុងសម័យប្រជុំសភាវិសាមញ្ញនៅថ្ងៃទី ៤ ខែតុលា ដែលនេះមានន័យថា ការបោះឆ្នោតសកលទំនងជានឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា។ នេះបើយោងតាមសារព័ត៌មានក្យូដូ។

ប្រធានលេខាធិការខុទ្ទកាល័យលោក Katsunobu Kato បានប្រាប់សន្និសីទសារព័ត៌មានមួយនៅរាជធានីតូក្យូថា “យើងត្រូវការតែងតាំងនាយករដ្ឋមន្រ្តីបន្ទាប់ ក្រោយការបោះឆ្នោត ដូច្នេះយើងនឹងកោះប្រជុំពិសេសមួយ”។
ទន្ទឹមនោះ គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាច នឹងរៀបចំការបោះឆ្នោតដោយខ្លួនឯង ដើម្បីជ្រើសរើសអ្នកស្នងតំណែងរបស់លោក Suga នៅថ្ងៃទី២៩ខែកញ្ញា។

កាលពីដើមខែនេះ លោក Suga បាននិយាយថា លោកនឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតជាប្រធានគណបក្សម្តងទៀតទេ ដែលនេះជាសញ្ញានៃការបញ្ចប់អាណត្តិរបស់គាត់។ លោកត្រូវបានតែងតាំងឲ្យឡើងកាន់តួនាទីនេះកាលពីមួយឆ្នាំមុន បន្ទាប់ពីការលាលែងពីតំណែងរបស់លោក Shinzo Abe។
ការសម្រេចចិត្តនេះបានធ្វើឡើង ចំពេលអត្រាគាំទ្ររបស់គាត់ បានធ្លាក់ចុះដល់កម្រិតទាប ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Anadolu
ចុចអាន៖ ឡើងកាន់តំណែងមិនទាន់បាន១ឆ្នាំផង ពេលនេះនាយករដ្ឋមន្រ្តីជប៉ុន គ្រោងលាលែងវិញ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


