ជីវិតកម្សាន្ដ
ឌួង ហ្សូរីដា រម្លឹករឿង៤ឆ្នាំមុនធ្លាប់ជួយជីវិត យូ ឌីស្កូ
មហាជននិងអ្នកគាំទ្រប្រាកដជាបានជ្រាបច្បាស់រួចមកហើយថា កាលពីប្រមាណ៤ឆ្នាំមុនតារាប្រុសលោក យូ ឌីស្កូ បានធ្លាក់ខ្លួនឈឺជំងឺធ្ងន់ធ្ងរដោយបានដេកសម្រាកព្យាបាលអស់រយៈពេលជាច្រើនខែនៅប្រទេសកម្ពុជា ប៉ុន្តែកាលនោះលោកមិនជាសះស្បើយឡើយ។

ក្រោយមកលោក យូ ឌីស្កូ ក៏សម្រេចចិត្តបញ្ចូនទៅព្យាបាលបន្តនៅប្រទេសឥណ្ឌាដើម្បីធ្វើការព្យាបាលវះកាត់ប្ដូរក្រលៀនថ្មីរហូតទទួលបានជោគជ័យ បន្ទាប់ពីបានការជួយឧបត្ថម្ភពីសប្បុរសជននានាជា ពិសេស គឺការជួយឧបត្ថម្ភថ្លៃព្យាបាលពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
រម្លឹកដល់រឿងរ៉ាវ៤ឆ្នាំមុនរបស់តារាប្រុសលោក យូ ឌីស្កូ ត្រូវបានតារាស្រីដែលជាមិត្តភ័ក្ដិស្និទ្ធស្នាលរួមអាជីពក៏បានលើកឡើងតាមរយ:ខ្លឹមសារខ្លីអមដោយរូបភាពថា បរិច្ចាគឈាមជួយជីវិតបង យូ ឌីស្កូ ជាមួយមហាជនខ្មែរដទៃទៀត (៤ឆ្នាំមុន)។

ដោយឡែកបើតាមការកត់សម្គាល់ទន្ទឹមនឹងសុខភាពបានល្អប្រសើរឡើងវិញហើយនោះ បច្ចុប្បន្នលោកក៏បានបោះជំហានចូលសិល្បៈជាថ្មី ជាមួយនឹងទឹកមុខស្រស់ស្រាយមានសាច់ឈាមស្រស់ថ្លាជាងមុនច្រើនធ្វើឲ្យចូលរួមអបអរដោយពេលឃើញលោក យូ ឌីស្កូ ប្រឡប់មកប្រសើរដូចដើមវិញនោះ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


