ព័ត៌មានជាតិ
ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ២ខ្នងទាំងយប់ ផ្អើលអស់អ្នកភូមិ
ខេត្តបាត់ដំបង÷ ផ្ទះពលរដ្ឋ២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលទាំងយប់ នៅថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ នាវេលាម៉ោង ១០:៣០នាទីយប់ ស្ថិតនៅចំណុចក្រុមទី០៩ភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សមត្ថកិច្ចឲ្យដឹងនៅថ្ងៃទី១ខែតុលានេះថា ផ្ទះទាំង២ខ្នង ដែលត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់នេះរួមមាន÷១/ ផ្ទះទំហំ៦មx៧មថ្មក្រោមឈើលើរបស់ម្ចាស់ឈ្មោះ ចាន់ទុំភេទស្រីអាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើហើយសម្ភារ:ដែលត្រូវខូចខាតរួមមាន៖ ផ្ទះ០១ខ្នងនិងសម្លៀកបំពាក់តុទូនិងរបស់របរប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។


២/ ផ្ទះទំហំ៦មx៨ម ថ្មក្រោមឈើលើរបស់ម្ចាស់ឈ្មោះអ៊ី តង ភេទស្រីអាយុ៥៥ឆ្នាំរស់នៅ ក្នុងភូមិឃុំកើតហេតុខាងលើស
ម្ភារះខូចខាតរួមមាន៖ឆេះផ្ទះ០១ខ្នង,ឆេះប្រាក់ដុល្លារអស់១.០០០ដុល្លារនិងឆេះសម្លៀកបំពាក់តុទូនិងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។
សមត្ថកិច្ចបន្តថា ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង រថយន្តអធិការស្រុក០១គ្រឿង និងរថយន្តស្នងការខេត្ត០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ទើបគ្រងគ្រងស្ថានភាពទាំងស្រុងបាន។
ក្នុងហេតុការណ៍ខាងលើមិនមានរងរបួសស្នាមដល់មនុស្សណាម្នាក់នោះទេ៕


អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


