Connect with us

ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី១ធ្នូនេះមានមនុស្សស្លាប់ដោយសារពុលស្រាសនៅកំពង់ឆ្នាំងកើនឡើងដល់៨នាក់ហើយ

បានផុស

នៅ

លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងនៅព្រឹកថ្ងៃទី០១ធ្នូនេះថាគិតត្រឹមថ្ងៃទី​០១ខែធ្នូ  ឆ្នាំ២០២០វេលាម៉ោង១១ថ្ងៃត្រង់នេះមានករណីសង្ស័យពុស្រាសនៅឃុំខ្លុងពពកស្រុកទឹកផុសខេត្តកំពង់ឆ្នាំងសរុបចំនួន១៣១នាក់ ស្រី  ៦នាក់បណ្តាលឲ្យមនុស្សស្លាប់៨នាក់និងជាសះស្បើយចំនួន១១៧នាក់។

លោកបានបន្តថាករណីស្លាប់៨នាក់នេះនាក់ស្លាប់នៅមនី្ទរពេទ្យខេត្ត២នាក់  ស្លាប់ពេលបញ្ជូន២នាក់ ស្លាប់នៅផ្ទះ២នាក់ស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រ១នាក់និងស្លាប់ពេលមកដល់មណ្ឌលសុខភាព១នាក់។ តាមលទ្ឋផលនៃការវិភាគបានបង្ហាញថាស្រាសដែលអ្នករងគ្រោះបានពិសារនោះមានកំហាប់ មេតាណុលខ្ពស់ ១៤.៧%Vol ខណៈកំរិតមិនពុលមានត្រឹមតែ០,១០% Volប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្ថែមថាបច្ចុប្បន្ននេះនៅសល់អ្នករងគ្រោះកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តចំនួន ៤នាក់និងសម្រាកនៅពេទ្យកាល់ម៉ែត្រចំនួន៣នាក់ ។ គួរបញ្ចាក់ថាករណីសង្ស័យពុលស្រា  សនេះបានកើតឡើងកាលពីថ្ងៃទី២៨  ខែវិច្ឆិកា  ឆ្នាំ២០២០ នៅឃុំខ្លុងពពក  ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំងនៅបេលដែលប្រជាពលរដ្ឋបាននាំគ្នាមកចូលរួមកំដរបុណ្យសពក្នុងភូមិ ។

ក្រសួងសុខាភិបាលបានចាត់វិធានការបន្ទាន់ដោយហាមការផឹកស្រាស  និងបញ្ឈប់ការធ្វើចរាចរលក់ដូរស្រាស  ជា បន្ទាន់និងបន្តអប់រំសុខភាពដល់ប្រជាពលរដ្ឋជាបន្តទៀត  ជាពិសេសមិនត្រូវពិសារស្រាសដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ។ ពាក់ព័ន្ធករណីនេះដែររដ្ឋបាលខេត្តកំពង់ឆ្នាំងបានចាត់ការដកស្រាសបានជាង៥២០០លីត្រ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៣ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការជួបជុំគ្នារបស់ពលរដ្ឋកម្ពុជា គឺដើម្បីចងចាំថា ទាំងអស់គ្នាគឺជាផ្នែកមួយនៃខឿនការពារជាតិ

Sokha Hotels

ព័ត៌មានពេញនិយម