នយោបាយ
គណបក្សនយោបាយ គាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេច តេជោ ហ៊ុន សែន ក្នុងការកំណត់ថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយ
បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់ភារកិច្ច ឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្ដីព្រាងច្បាប់ ដើម្បីកំណត់ឲ្យនាយករដ្ឋមន្រ្តី, ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយរួចមក, ស្ថាប័នរាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងប្រជាពលរដ្ឋ បានប្រកាសគាំទ្រនូវគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោខាងលើនេះ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សនយោបាយ ទាំងនៅក្នុងរាជរដ្ឋាភិបាល និងក្រៅរាជរដ្ឋាភិបាល ក៏បានប្រកាសគាំទ្រ ហើយថែមទាំងជំរុញឲ្យពន្លឿនការបង្កើតច្បាប់នេះផងដែរ។

គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ បានចេញ សេចក្ដីថ្លែងការណ៍ បដិសេធយ៉ាងដាច់អហង្ការនូវព័ត៌មាន ដែលបានចោទប្រកាន់យ៉ាងអយុត្តិធម៌បំផុត ចំពោះ សម្ដេចតេជោ ហ៊ុន សែន ថាបានទិញសញ្ជាតិបរទេស និងលិខិតឆ្លងដែន ពីប្រទេសសាយប្រឹស (Cyprus)។

ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា បានប្រកាសគាំទ្រយ៉ាងឱឡារិក ចំពោះការធ្វើវិសោធនកមម្មរដ្ឋធម្មនុញ្ញ ដែលទាក់ទងដល់ការកំណត់ ឲ្យមានសញ្ជាតិខ្មែរតែមួយគត់ ចំពោះថ្នាក់ដឹកនាំជាតិ កាន់តំណែងជា ប្រធានព្រឹទ្ធ សភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី, និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
រីឯគណបក្សយុវជនកម្ពុជា ក៏ចេញសេចក្ដីប្រកាសគាំទ្រ ឲ្យមានច្បាប់កំណត់សញ្ជាតិខ្មែរតែមួយគត់ សម្រាប់មេដឹកនាំកំពូលជាតិ ដើម្បីបម្រើផលប្រយោជន៍ជាតិខ្មែរយើង។ ជាមួយគ្នានេះ គណបក្សយុវជនកម្ពុជា ក៏បានលើកទឹក និងជំរុញឲ្យរាជរដ្ឋាភិបាល ពន្លឿនការបង្កើតច្បាប់ខាងលើនេះ ឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

មិនខុសគ្នាដែរ គណបក្សសញ្ជាតិកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ ប្រកាសគាំទ្រយ៉ាងពេញទំហឹង និងប្រកបដោយមនសិការជាតិខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទាក់ ទង អំពីការកំណត់តួនាទីថ្នាក់ដឹកនាំជាតិ កាន់តំណែងជា ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី, ប្រ ធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់ជាដាច់ខាត។ ជាមួយគ្នានេះ គណបក្សសញ្ជាតិកម្ពុជា ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់ កងកម្លាំងប្រដាប់អាវុធ គាំទ្រនូវជំហររបស់រាជរដ្ឋាភិបាល ជាពិសេសគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ដែលទាក់ទងដល់ការកំណត់ ឲ្យមានសញ្ជាតិខ្មែរតែមួយគត់ ចំពោះថ្នាក់ដឹកនាំជាតិ។

ចំណែកឯលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៧ ខែតុលា លោកពេញចិត្តគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សាទៅលើការធ្វើវិសោធនកមម្មរដ្ឋធម្មនុញ្ញ ដោយកំណត់ឲ្យថ្នាក់កំពូលរបស់ជាតិ ត្រូវមានសញ្ជាតិខ្មែរតែមួយគត់។ លោក ញឹក ប៊ុនឆៃ មានប្រសាសន៍បន្តថា គំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺពិតមានស្មារតីជាតិនិយមខ្ពស់ណាស់ សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី៦ ខែតុលានេះថា ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិ និងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវមានសញ្ជាតិខ្មែរតែមួយ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរបន្តថា «ខ្ញុំបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំ ធ្វើសេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន