ព័ត៌មានជាតិ
ឧកញ៉ា ឡេង ប្រុស ប្រកាសឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ដល់កីឡាករបាល់ទាត់កម្ពុជា ក្រោយយកឈ្នះកោះហ្កាំជើងទី២
លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» ប្រកាសឧបត្ថម្ភថវិកា ៥ពាន់ដុល្លារសហរដ្ឋអាមេរិក ជូនដល់ក្រុមកីឡាករបាល់ទាត់កម្ពុជា បន្ទាប់ពីពួកគេបានយកឈ្នះលើកីឡាករកោះហ្កាំ ក្នុងជើងទី២ ដោយលទ្ធផល ២-១ នៃវគ្គជម្រុះ Play-Off នៅកីឡដ្ឋានប្រទេសបារ៉ែនយប់មិញនេះ។

ឧកញ៉ា ដែលមានអតីតភាពជាពលករនៅប្រទេសកូរ៉េរូបនេះ បានបញ្ជាក់ប្រាប់ ថា លោកមានសេចក្តីរីករាយជាខ្លាំង ក្រោយពេលឃើញកីឡាករកម្ពុជាយកឈ្នះកោះហ្កាំជាបន្តបន្ទាប់។ សម្រាប់រូបលោកជ័យជម្នះនេះ គឺជាមោទនភាព និងអំណរសាទរសម្រាប់ជាតិខ្មែរ ហើយក៏ជាលើកកិត្យានុភាពកម្ពុជាលើវិស័យកីឡាផងដែរ។

លោកបន្តថា ការឧបត្ថម្ភថវិកា ៥ពាន់ដុល្លារនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកីឡានៅកម្ពុជា ជួយលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តក្រុមកីឡាករកម្ពុជា ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមកីឡាករកម្ពុជា។

ជាមួយការឧបត្ថម្ភនេះ លោកឧកញ៉ា ឡេង ប្រុស ក៏បាថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំវិស័យកីឡា និងក្រុមកីឡាករគោព្រៃកម្ពុជាទាំងមូល ចំពោះកិច្ចប្រឹងប្រែង និងនាំមកនូវកិត្តិយសសម្រាប់ជាតិមាតុភូមិ។ លោកឧកញ៉ា ក៏បានជូនពរឱ្យក្រុមគោព្រៃរបស់កម្ពុជា បន្តយកឈ្នះក្នុងការប្រកួតនៅវគ្គបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា ការប្រកួតក្នុងជំនួបជើងទី២ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 Qualifiers (Play-Off) នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន នាយប់មិញនេះ កម្ពុជា បានយកឈ្នះកោះហ្គាំ ២-១ ខណៈជើងទី១ យកឈ្នះ ១-០។ ជ័យជម្នះនេះ ធ្វើឱ្យកម្ពុជា ទទួលបានកៅអីមួយ ក្នុងចំណោម ២៤ក្រុម នៅជុំទី៣ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីនេះ ជាមួយឥណ្ឌូនេស៊ី ដែលបានឆ្លងផុតវគ្គ Play-Off ដូចគ្នា។

វគ្គជម្រុះជុំទី៣ នឹងត្រូវចាប់ឆ្នោតបែងចែកជា ៦ពូល ដោយពូលនីមួយៗមាន ៤ក្រុម ខណៈការប្រកួត នឹងចាប់ផ្ដើមពីដើមខែកុម្ភៈ ដល់ចុងខែកញ្ញា ឆ្នាំ២០២២ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងជុំផ្ដាច់ព្រ័ត្រ នៅចិន នាឆ្នាំ២០២៣។
ជាមួយលទ្ធផលជោគជ័យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឧបត្ថម្ភ ១០ម៉ឺនដុល្លារអាមេរិក ខណៈជ័យជម្នះជើងទី១ សម្តេចតេជោ បានឧបត្ថម្ភ ដើម្បីជាការលើកទឹកចិត្តដល់ក្រុមកីឡាករ៕















-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


