ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ តួនាទីសំខាន់៣របស់វិស័យឯកជនរួមចំណែកសម្រេចនូវការងារអាទិភាពនិងផែនការការងារអាស៊ានក្នុងឆ្នាំ២០២២
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងអំពីតួនាទីសំខាន់ៗចំនួន ៣ របស់វិស័យឯកជនក្នុងការរួមចំណែកសម្រេចនូវការងារ អាទិភាពនិងផែនការការងារអាស៊ានក្នុងឆ្នាំ ២០២២ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានក្រោមប្រធានបទ ៖ “កសាងអនាគតឌីជីថលប្រកបដោយចីរភាពរបស់ យើង “នាថ្ងៃទី ២៥ ខែ តុលា នៅតាមប្រព័ន្ធវីដេអូ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តួនាទីសំខាន់ៗចំនួន ៣ របស់វិស័យឯកជន៖ ទី១. ត្រូវទាញប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាស៊ាន ដែល មានស្រាប់ ជាពិសេសកិច្ចព្រមព្រៀង អាសិប (RCEP)ដែលគ្រោងនឹងចូលជាធរមាន នៅដើមឆ្នាំ២០២២ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការជំរុញវិនិយោគផ្ទាល់ពីបរទេស ដើម្បីបង្កើតការងារ, បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច។
ទី២. ចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស តាមរយៈការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និង ចំណេះធ្វើ ជាពិសេសការអភិវឌ្ឍជំនាញឌីជីថល,ព្រមទាំងការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍តាមរយៈការចូលរួមសហការជាមួយធុរកិច្ចនិងវិនិយោគផ្ទាល់ពីបរទេសដែលជួយការកាត់បន្ថយគម្លាតឌីជីថលនិងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។
ទី៣, លើកកម្ពស់កិច្ចសហការរវាងវិស័យសាធារណៈនិងវិស័យឯកជនជាពិសេសតាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជនក្នុងគោលបំណងកៀរគរធនធានហិរញ្ញវត្ថុមក ប្រើប្រាស់ក្នុងការអភិវឌ្ឍនិងការអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីជួយបំពេញតម្រូវការផ្នែកហិរញ្ញវត្ថុសម្រាប់ការស្តារ ឡើងវិញនូវកិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការពន្លឿនការធ្វើសមាហរណកម្មតំបន់និងសកលក៏ជាកិច្ចការអាទិភាពបំផុតមួយផងដែរក្នុងការជំរុញកាស្តារនិងជំរុញកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព។ អាស៊ានត្រូវបន្តប្រកាន់ខ្ជាប់អភិក្រមពហុភាគីនិយម,ពង្រឹងសកលភាវូបនីយកម្មនិងខិតខំជំរុញការសម្រេចបាននូវរបៀបវារៈនៃការធ្វើ សមាហរណកម្មតំបន់ក្រោមចក្ខុវិស័យអាស៊ាន ២០២៥ ដើម្បីពង្រឹងការតភ្ជាប់ឱ្យកាន់តែស្អិតរមួតរវាងសរសៃឈាមសង្គមនិងជីវភាពសេដ្ឋកិច្ច។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រទេសសមាជិកអាស៊ានត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចការសំខាន់ៗរួមមាន ការជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម, សេវាកម្មនិងវិនិយោគឱ្យកាន់តែពេញលេញនិងស៊ីជម្រៅ,ការសម្រួលការធ្វើដំណើរឆ្លងដែនឡើងវិញប្រកបដោយសុវត្ថិភាព, ការបង្កើនសមត្ថភាពមីក្រូសហគ្រាស,សហគ្រាស ធុនតូចនិងមធ្យម (MSMEs) ជាដើម។ល។
សម្តេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរការផ្ទេរភាពជាប្រធាននៃកិច្ចប្រជុំកំពូលធុរកិច្ច និង វិនិយោគអាស៊ានពីព្រុយណេមកកម្ពុជាហើយក៏សូមធ្វើការវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលសម្រេចបានក្រោមភាពជាប្រធានរបស់ព្រុយណេក្នុងឆ្នាំ ២០២១ នេះ៕
ដោយ ៖ ណារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន