កីឡា
កីឡាករល្បីលំដាប់ប្រទេសថៃ ឡើងសង្វៀន ONE Championship លើកដំបូងនាថ្ងៃទី ១២ វិច្ឆិកា នេះ
Rittewada Petchyindee Academy ដែលទើបចុះកុងត្រាប្រកួតនៅសង្វៀន ONE Champions នាដើមខែតុលា នឹងឡើងបង្ហាញខ្លួនលើកដំបូងនាថ្ងៃទី១២ វិច្ឆិកា ខាងមុខនេះ ក្នុងកម្មវិធី ONE:NEXTGEN II។

កីឡាករចំណូលថ្មី Rittewada នឹងជួបជើងខ្លាំងមិត្តរួមជាតិ Saemapetch Fairtex ដែលនឹងផ្ដល់ភាពសប្បាយរីករាយខ្លាំងដល់អ្នកទស្សនាជាមិនខាន។ ក្នុងការប្រកួតទម្ងន់ Bantamweight សិស្សគុនមកពីក្លិប Petchyindee Academy អាចប្រកួតបានទាំងមួយថៃ និង ឃីកបុកសីង។ ប៉ុន្តែ ការជួបមិត្តរួមជាតិ គឺជាការប្រកួតមួយថៃ។

កីឡាករវ័យ ២៥ ឆ្នាំធ្លាប់ឲ្យដឹងបែបនេះ ៖«ខ្ញុំពិតជារីករាយណាស់ដែលបានក្លាយជាផ្នែកមួយចូលរួមនៅសង្វៀន ONE Championship ដែលជាស្ថាប័នលំដាប់កំពូលមួយ។ វាជាឱកាសមួយល្អសម្រាប់ខ្ញុំ ដើម្បីបង្ហាញជំនាញនៅសង្វៀនលំដាប់ពិភពលោក និងជួបកីឡាករខ្លាំងៗជុំវិញពិភពលោក។ គោលដៅរបស់ខ្ញុំ គឺប្រកួតទាំងមួយថៃ និងឃីកបុកសីង»។ កីឡាករមួយសង្កត់ធ្ងន់ថា៖«ខ្ញុំត្រូវសម្របខ្លួនតាមស្ទិលវ៉ៃរបស់ខ្ញុំ និងហ្វឹកហាត់ដើម្បីធ្វើឲ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍។ ខ្ញុំនឹងធ្វើឲ្យល្អបំផុតដើម្បីឈានដល់គោលដៅក្លាយជាជើងឯកពិភពលោក ONE World Champion»។

Rittewada គឺជាជើងឯកសង្វៀនល្បី Lumpinee Stadium ឆ្នាំ ២០១៧, ជើងឯក WMC World Champion ឆ្នាំ ២០១៦, ឈ្នះពានកីឡាករល្អប្រចាំប៉ុស្ដិ៍លេខ៧ថៃ ( Channel 7 Stadium Fighter of the Year) ឆ្នាំ ២០១៤ និង២០១៥, និង ជើងឯកសង្វៀន Channel 7 Stadium ឆ្នាំ ២០១៤។

គូប្រកួតក្នុងសមរភូមិ ONE: NEXTGEN II
• ជើងខ្លាំងថៃ Saemapetch Fairtex ជួបថៃដូចគ្នា Rittewada Petchyindee (ប្រកួតមួយថៃ)
• ជើងខ្លាំងចិន Tang Kai ជួបកូរ៉េខាងត្បូង Yoon Chang Min (ប្រកួតគុនចម្រុះ)
• ជើងខ្លាំងចិន Zhang Chunyu ជួបទីលុយអានី Dovydas Rimkus (ប្រកួតបម្រុងកម្មវិធីខ្សែក្រវាត់ឃីកបុកសីងទម្ងន់ Featherweight)
• ជើងខ្លាំងថៃ Jo Nattawut ជួបជើងខ្លាំងអាមេនី-រុស្ស៊ី Yurik Davtyan (ប្រកួតបម្រុងកម្មវិធីខ្សែក្រវាត់ឃីកបុងសីងទម្ងន់ Featherweight)
• ជើងខ្លាំងម៉ាឡេស៊ី Agilan Thani ជួបជើងខ្លាំងជប៉ុន Hiroyuki Tetsuka (ប្រកួតគុនចម្រុះទម្ងន់៨៦គីឡូក្រាម)
• ជើងខ្លាំងចិន Han Zi Hao ជួបជើងខ្លាំងបារាំង Victor Pinto (ប្រកួតមួយថៃ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


