ព័ត៌មានជាតិ
ក្មេងទំនើង២១នាក់ អុកឡុកក្នុងពិធីបុណ្យ ត្រូវនគរបាលចាប់កោរត្រងោល
ក្មេងទំនើងចំនួន២១នាក់ ដែលបង្កការអុកឡុកនៅក្នុងសង្គម ត្រូវនគរបាលខេត្តកំពង់ស្ពឺធ្វើការឃាត់ខ្លួន និងចាប់កោរត្រងោល ដើម្បីឱ្យរាងចាលហើយប្រគល់ជូនក្រុមគ្រួសារយកទៅអប់រំបន្ត។
យោងតាមផេកហ្វេសប៊ុក ផ្លូវការរបស់អគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា ការចាប់ក្មេងទំនើង២១នាក់កោរត្រងោលនេះ បានធ្វើឡើងបន្ទាប់ពីពួកគេបានធ្វើសកម្មភាពអុកឡុកនៅក្នុងពិធីបុណ្យ និងបំភ័យដល់ប្រជាពលរដ្ឋនៅតាមផ្លូវនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងចំណោមក្មេងទំនើង២១នាក់ ក្នុងនោះកម្លាំងនគរបាលស្រុកឧដុង្គ បានឃាត់មុខសញ្ញាក្មេងទំនើងចំនួន១៣នាក់ ដែលកាន់កាំបិតផ្គាក់ និងដាវធ្វើសកម្មភាពអូស បង្កការការភ័យខ្លាចដល់ប្រជាពលរដ្ឋ នៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រ ស្រុកឧដុង្គ។ ចំណែកកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង បានឃាត់ក្រុមក្មេងទំនើង០៨នាក់ បង្កការអុកឡុកនៅក្នុងពិធីបុណ្យកឋិនទាន នៅវត្តឧត្តរមានជ័យ ក្នុងភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងដូចជា៖ ដាវដែក០៤ដើម, កាំបិតផ្គាក់០១ដើម, កូនកាំបិតចុងស្រួច០១។ កម្លាំងអធិការដ្ឋាននគរបាលទាំង២ស្រុក បានឃាត់ក្មេងទំនើងសរុបចំនួន២១ នាក់ កសាងប្រវត្តិនិងអនុវត្ដតាមគោលការណែនាំពីលោកស្នងការអនុញ្ញាតិឱ្យធ្វើការអប់រំ និងអញ្ជើញមាតាបិតា អាណាព្យាបាល មកទទួលយកទៅធ្វើការអប់រំ និងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចដើម្បីបញ្ឈប់ទង្វើមិនល្អទាំងនេះជាបន្តទៀត៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ