Connect with us

ព័ត៌មានជាតិ

ពលករខ្មែរពុលអាល់កុល លាយភេសជ្ជៈ ចំនួន ២១ នាក់ស្លាប់​កើន​ដល់ ៧ នាក់

បានផុស

នៅ

រហូតដល់ព្រឹកថ្ងៃទី ១២ ខែវិច្ឆិការ ឆ្នាំ២០២១ នេះបានកើតឡើងនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ពលករខ្មែរដែលធ្វើចត្តាឡីស័កនៅមណ្ឌលកូបធំ ដែលយកអាល់កុលលាងដៃលាយភេជ្ជៈផឹកពុលស្លាប់កើនឡើង ៧នាក់ មានស្រីម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឱ្យអ្នកសារព័ត៍មានដឹងថា កាលវេលាម៉ោង២រសៀលថ្ងៃទី ១១ ខែវិច្ឆិការ ឆ្នាំ២០២១នៅមណ្ឌលចត្តាឡីស័កកូបធំស្ថិតភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មានករណីពលករខ្មែរដែលត្រឡប់ពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីស័កមានអាការៈក្អួតចង្អោចំនួន ២១ នាក់ស្រី២​នាក់ បន្ទាប់ពីនាំគ្នាយកអាល់កុលលាងដៃលាយជាមួយភេភេជ្ជៈ ស្ទីង និងតែអូអ៊ីឈីក និងទឹកក្រូចទឹកបរិសុទ្ធ យកទៅ​ផឹក​ជំនួសស្រា បណ្តាលពុលអាចផឹកជាច្រើនក្រុមក្នុង១ក្រុមមាន៤ទៅ៥នាក់។

លោកបានបញ្ជាក់ថា ក្រោយដឹងភ្លាមៗក្រុមគ្រូពេទ្យប្រចាំការក្នុងមណ្ឌលបានយករថយន្តសង្គ្រោះដឹកទៅកាន់មន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតមានចំនួន២១នាក់ស្រី២នាក់បណ្តាលស្លាប់១នាក់ និងបញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរីបណ្តាលស្លាប់៤នាក់ស្រី១នាក់ ដោយស្ថានភាពធ្ងន់បញ្ជូនទៅមន្ទីពេទ្យខេត្តសៀមរាបបណ្តាលស្លាប់ ២នាក់នៅ២នាក់ទៀតដែលមានស្ថានភាពធ្ងន់និង១៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត។

លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត បានបញ្ជាក់ថា ពលករខ្មែរដែលពុលអាកុលចំនួន២១ស្រី២នាក់បានស្លាប់កើនឡើងចំនួន៧ នាក់ស្រី១នាក់ដែលក្នុងនោះស្គាល់ឈ្មោះចំនួនបីនាក់១.ឈ្មោះ ភាព សិទ្ធ ភេទប្រុសអាយុ២៧ឆ្នាំរស់នៅភូមិរំដាស់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប(ស្លាប់នៅមន្ទីពេទ្យបង្គលបូរី) ២.ឈ្មោះ លី ដា ភេទស្រី អាយុ៣៥ឆ្នាំរស់នៅភូមិទំនប់ក៥ សង្កាត់.ក្រុងប៉ោយប៉ែត(ស្លាប់នៅមន្ទីពេទ្យបង្គលបូរី)៣.ឈ្មោះ សុខ ហេង ភេទប្រុសអាយុ២២ឆ្នាំរស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ(ស្លាប់មន្ទីពេទ្យក្រុងប៉ោយប៉ែត)និងម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះស្លាប់នៅមន្ទីពេទ្យខេត្តសៀមរាប។ 

លោកវេជ្ជៈបណ្ឌិត ឡេ ចាន់សង្វាត បានបញ្ជាក់ថា៖ពលករខ្មែរដែលកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលកូបធំមានចំនួន១,៦៨៣នាក់ស្រី៧៥២នាក់ក្នុងនោះមាន២១នាក់ស្រី២នាក់ដែលមានអាការៈពុលក្អួតចង្អោពុលអាកុលលាងដៃលាយភេជ្ជៈ ស្ទីង និងអូរអ៊ីឈីក ទឹកក្រូចផឹកជំនួសស្រាពុលស្លាប់៧នាក់ស្រី១នាក់សាកសពដែលស្លាប់ប្រុស១នាក់រក្សាទុកនៅមន្ទីពេទ្យប៉ោយប៉ែតសាកសព៤នាក់ស្រី១នាក់រក្សាទុកនៅមន្ទីពេទ្យមង្គលបូរី សាកសព២នាក់ទៀតនៅមន្ទីពេទ្យខេត្តសៀមរាបដែលកំពុងស្វែងរកសាច់ញាតិ៕

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

ឥណ្ឌូណេស៊ីដកពន្ធលើ ៩៩% នៃទំនិញនាំចូល​ពីអាមេរិក ​ក្រោមការព្រមព្រៀងថ្មី

សន្តិសុខសង្គម២៩ នាទីutes មុន

អាជ្ញាធរខេត្តកោះកុងប្រាប់ឲ្យអ្នកគ្រប់គ្រង​សហគមន៍អេកូទេសចរណ៍ត្រៀមស្វាគមន៍ភ្ញៀវ ខណៈឆ្នាំនេះ ខេត្តនឹងធ្វើម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រ

KPT+៣១ នាទីutes មុន

Bill Gates ថា អាជីពតែមួយគត់ ដែល AI មិនអាចជំនួស ទោះជា១០០ឆ្នាំទៀតក៏ដោយ

ព័ត៌មានជាតិ៣៧ នាទីutes មុន

ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ Picasso នឹងឡើងផ្សារហ៊ុននាពេលឆាប់ៗនេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម