ព័ត៌មានអន្ដរជាតិ
អតីតព្រះនាង Mako និងស្វាមី ចាប់ផ្ដើមជីវិតថ្មីជារាស្ត្រសាមញ្ញលើទឹកដី អាមេរិក
អតីតម្ចាស់ក្សត្រី Mako Komuro និងស្វាមី Komuro Kei គ្រោងនឹងចាកចេញពីប្រទេសជប៉ុនទៅកាន់ទីក្រុង New York នៅថ្ងៃអាទិត្យនេះ ។ នបើតាមប្រភពដែលដឹងអំពីបញ្ហានេះបាននិយាយនៅថ្ងៃសុក្រនេះ ។

គូស្វាមីភរិយាថ្មីថ្មោងទាំងពីរនាក់ដែលមានអាយុ ៣០ ឆ្នាំគ្រោងនឹងចាកចេញពីអាកាសយានដ្ឋាន Haneda ដើម្បីចាប់ផ្តើមជីវិតថ្មីរបស់ពួកគេក្នុងទីក្រុងញូវយ៉ក ជាកន្លែងដែលលោក Kei Komuro ធ្វើការជាស្មៀននៅក្រុមហ៊ុនច្បាប់មួយ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាលាច្បាប់នៃសាកលវិទ្យាល័យ Fordham ជាមួយនឹងសញ្ញាប័ត្របណ្ឌិតក្នុងខែឧសភា ។
យោងតាមប្រភពបានឲ្យដឹងថា លោក Komuro Kei បានធានាកន្លែងស្នាក់នៅក្នុងទីក្រុងសហរដ្ឋអាមេរិករួចហើយ ។

ដើមឡើយលោក Komuro Kei នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកមុនគេ ដោយសារការតាំងចិត្តការងារ ហើយអតីតព្រះនាងដែលបានចាកចេញពីគ្រួសារអធិរាជ នៅពេលរៀបការជាមួយមនុស្សសាមញ្ញនឹងយាងទៅតាមនៅពេលក្រោយ បន្ទាប់ពីទទួលបានលិខិតឆ្លងដែន ។
ប៉ុន្តែការស្នាក់នៅរបស់ Kei នៅប្រទេសជប៉ុនត្រូវបានអូសបន្លាយ បន្ទាប់ពីជីតារបស់ព្រះនាង Mako និងព្រះបិតារបស់ព្រះចៅអធិរាជ Akishino គឺព្រះអង្គ Tatsuhiko Kawashima បានយាងសោយទិវង្គតកាលពីសប្តាហ៍មុន ហើយប្តីប្រពន្ធនេះបានចូលរួមពិធីបុណ្យសពកាលពីថ្ងៃសៅរ៍ ។
គួរបញ្ជាក់ថា បុត្រីច្បងរបស់ព្រះចៅអធិរាជ Akishino និងមិត្តប្រុសបានរៀបការកាលពីថ្ងៃទី ២៦ ខែតុលា បន្ទាប់ពីមានភាពចម្រូងចម្រាសជាច្រើនឆ្នាំជុំវិញជម្លោះហិរញ្ញវត្ថុពាក់ព័ន្ធនឹងព្រះមាតារបស់លោក Komuro Kei ដែលនាំឲ្យគូស្នេហ៍ទាំងពីរបោះបង់ចោលពិធីប្រពៃណីរៀបអភិសេករបស់ខ្សែរាជវង្ស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Japan Times
ចុចអាន ៖ ជប៉ុន រកឃើញថ្ងៃដែលគ្មានអ្នកស្លាប់ដោយសារកូវីដ ជាលើកដំបូង ក្នុងរយៈពេល ១៥ ខែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


