ព័ត៌មានអន្ដរជាតិ
ថៃ ឲ្យបាងកក និងភូកេត ប្រុងប្រយ័ត្ន ភ្លៀងធ្លាក់ខ្លាំងកំពុងបង្កសីតុណ្ហភាពចុះត្រជាក់បំផុត
នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃ បាននិយាយនៅថ្ងៃនេះថា សម្ពាធទាបបានគ្របដណ្តប់លើភាគកណ្ដាល និង ភាគខាងត្បូងនៃប្រទេស ។ វាត្រូវបានគេរំពឹងថា នឹងរំកិលចុះមកគ្របដណ្ដប់លើសមុទ្រ Andaman ខណៈដែលខ្យល់មូសុងឦសាន ដែលមានកម្លាំងខ្លាំងក្លា កំពុងបោកបក់លើឈូងសមុទ្រថៃ និងភាគខាងត្បូង។

នាយកដ្ឋាននេះបាននិយាយថា “ប្រជាជនគួរតែប្រុងប្រយ័ត្ន ចំពោះស្ថានភាពធ្ងន់ធ្ងរ ដែលអាចបណ្តាលឲ្យមានទឹកជំនន់ភ្លាមៗ និងការហូរហៀរ។ អ្នករស់នៅតាមឈូងសមុទ្រ សូមប្រយ័ត្នចំពោះការកើនឡើងនៃទឹកសមុទ្រ” ។
ទន្ទឹមនោះ ខ្យល់បក់ខ្លាំង បានបង្ខំឲ្យមានរលកកម្ពស់ប្រហែល ២ ម៉ែត្រនៅឈូងសមុទ្រ និងសមុទ្រ Andaman ដែលបណ្ដាលឲ្យមានភ្លៀងធ្លាក់ មានកម្ពស់ជាង ៣ ម៉ែត្រ និងមានភ្លៀងធ្លាក់ពី ១ ទៅ ២ ម៉ែត្រ ។
ចំពោះទីក្រុងបាងកក និងតំបន់ជុំវិញ មានពពកច្រើនជាមួយភ្លៀងធ្លាក់រាយប៉ាយ។ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ ។ ចំណែកភាគកណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២២-២៥ អង្សាសេ សីតុណ្ហភាពអតិបរមា ពី ២៩-៣២ អង្សាសេ។
រីឯ ភាគខាងត្បូង (ឆ្នេរខាងលិច) មានផ្គរ រន្ទះ លាយលំជាមួយនឹងភ្លៀងធ្លាក់ខ្លាំង។ សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៨-៣២ អង្សាសេ។ ដោយឡែក នៅភូកេតទៅខាងត្បូង នឹងមានលកកម្ពស់ ១-២ ម៉ែត្រ ឬប្រហែល ២ ម៉ែត្រ ក្នុងពេលមានផ្គររន្ទះ។

គួរបញ្ជាក់ថា ភ្លៀងអាចធ្លាក់ខ្លាំងនៅតំបន់ដាច់ស្រយាល ទំនងជាមានលើខេត្ត Phetchaburi, Prachuap Khiri Khan, Chumphon, Surat Thani, Nakhon Si Thammarat, Narathiwat, Ranong, Phanngga, Phuket និងខេត្ត Krabi ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ព្រមាន ក្រុងបាងកក នឹងជួបសីតុណ្ហភាពចុះត្រជាក់បំផុតដល់ ១ អង្សាសេ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


