ព័ត៌មានអន្ដរជាតិ
អាមេនី និងអាស៊ែបៃហ្សង់ យល់ព្រមលើបទឈប់បាញ់គ្នាហើយ
កាលពីថ្ងៃអង្គារ៍ម្សិលមិញ ប្រទេសអាមេនី និងអាស៊ែបៃហ្សង់បានឈានដល់កិច្ចព្រមព្រៀងលើបទឈប់បាញ់គ្នានៅព្រំដែនហើយ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេនីបាននិយាយ បន្ទាប់ពីប្រទេសរុស្ស៊ីបានជំរុញឲ្យពួកគេដកថយពីការប្រឈមមុខដាក់គ្នា ក្រោយពេលមានការប៉ះទង្គិចបណ្តាលឲ្យមនុស្សស្លាប់តាំងឆ្នាំមុន។
អាមេនីបានស្នើឲ្យរដ្ឋាភិបាលក្រុងមូស្គូជួយការពារខ្លួន បន្ទាប់ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាចាប់តាំងពីសង្គ្រាមរយៈពេល៤៤ថ្ងៃមួយកាលពីឆ្នាំមុនរវាងកម្លាំងជនជាតិភាគតិចអាមេនី និងកងទ័ពអាស៊ែបៃហ្សង់ នៅតំបន់ប្រឈម Nagorno-Karabakh ដែលបានសម្លាប់មនុស្សហោចណាស់៦៥០០នាក់។
ជម្លោះបានបញ្ចប់ បន្ទាប់ពីរុស្ស៊ីដែលមានមូលដ្ឋានទ័ពនៅអាមេនីបានសម្របសម្រួលលើកិច្ចព្រមព្រៀងសន្តិភាពមួយ និងបានដាក់ពង្រាយកម្លាំងការពារសន្តិសុខប្រហែល២០០០នាក់នៅតំបន់នោះ។ ចំណែកប្រទេសតួកគីបានកាន់កាប់ផ្នែកមួយរបស់ប្រទេសអាស៊ែបៃហ្សង់ដែលទទួលបានមកវិញនូវដីដែលខ្លួនបានបាត់បង់កាលពីជម្លោះលើកមុន។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេនីបាននិយាយថា ៖«អនុលោមតាមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយរុស្ស៊ី ការបាញ់គ្នាត្រូវបញ្ចប់នៅតំបន់ភាគខាងកើតព្រំដែនអាមេនី-អាស៊ែបៃហ្សង់ ហើយស្ថានភាពមានស្ថិរភាព»។
តាមការឲ្យដឹងពីវិមានក្រឹមឡាំងថា កាលពីព្រឹកថ្ងៃអង្គារ៍ លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន និងលោកនាយករដ្ឋមន្ត្រីអាមេនី Nikol Pashinyan បានពិភាក្សាតាមទូរសព្ទអំពីស្ថានភាពនៅព្រំដែន៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន