ព័ត៌មានអន្ដរជាតិ
ប្រជាជនហ្គាហ្សា៥០ម៉ឺននាក់ ត្រឡប់ទៅតំបន់ភាគខាងជើងវិញក្នុងរយៈពេល៧២ម៉ោង
ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ប្រជាជនប៉ាឡេស្ទីនជាង ៥០ម៉ឺននាក់ដែលបានភៀសខ្លួនពីការវាយប្រហាររបស់អ៊ីស្រាអែល បានត្រឡប់ទៅតំបន់ហ្គាហ្សាភាគខាងជើងវិញបន្ទាប់ពីមានបទឈប់បាញ់ដែលចូលជាធរមានកាលថ្ងៃទី១៩ខែមករានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី៣០ខែមករានេះ។

ប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជាងកន្លះលាននាក់ ដែលបានផ្លាស់ទីលំនៅបានត្រឡប់មកផ្ទះរបស់ពួកគេវិញក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ពីភាគខាងត្បូង និងកណ្តាលទៅកាន់តំបន់ហ្គាហ្សា និងតំបន់ភាគខាងជើងតាមរយៈផ្លូវ Al-Rashid និង Salah Al-Din ។
អ៊ីស្រាអែលបានចាប់ផ្តើមអនុញ្ញាតឱ្យជនភៀសខ្លួនត្រឡប់ទៅភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីបវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស់ដែលបានផ្អាកការប្រយុទ្ធរយៈពេល១៥ខែ។
តាមរយៈបទឈប់បាញ់នេះកងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ ដែលជាកងពលតូច Al-Qassam នឹងដោះលែងអ្នកជាប់ឃុំជនជាតិអ៊ីស្រាអែលបីនាក់នៅថ្ងៃព្រហស្បតិ៍នេះ។ ចំណែកវិទ្យុសាធារណៈរបស់អ៊ីស្រាអែលបានរាយការណ៍ថាអ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១១០នាក់ជាថ្នូរនឹងគ្នា។
យោងតាមអាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សា មន្ទីរពេទ្យបានទទួលសាកសពចំនួន ៦៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលក្នុងនោះមាន ៥៩នាក់បានរកឃើញពីកម្ទេចថ្ម ពីរនាក់បានស្លាប់ដោយសាររបួស និងអ្នកស្លាប់ថ្មីពីរនាក់។ អាជ្ញាធរបាននិយាយថា ចំនួននេះនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីថ្ងៃទី ៧ខែតុលា ឆ្នាំ ២០២៣ កើនដល់ ៤៧៤១៧ នាក់ និងអ្នករងរបួសចំនួន ១១១៥៧១នាក់ ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៤១ នាទី agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


