ព័ត៌មានអន្ដរជាតិ
Lavrov៖ រុស្ស៊ីមិនអាចបំពេញកាតព្វកិច្ចការពារអាមេនីទាន់ពេល ដោយសារជាប់ប្រយុទ្ធប្រឆាំងអឺរ៉ុបនៅអ៊ុយក្រែន
ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាមេនីដែលជាសម្ព័ន្ធមិត្តល្អក់កករនឹងគ្នានៅថ្ងៃទី២០និង២១ខែឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានទទួលស្គាល់ជាលើកដំបូង ថា ការបំពេញតួនាទីរបស់ខ្លួនមិនបានពេញលេញក្នុងការការពារអាមេនីក្នុងនាមជាអ្នកថែរក្សាសន្តិភាពនៅតំបន់ជម្លោះ Nagorno-Karabakh ជាមួយប្រទេសអាស៊ែបៃហ្សង់ ដោយសារតែខ្លួនជាប់ដៃក្នុងសង្គ្រាមប្រឆាំងតំបន់អឺរ៉ុបនៅប្រទេសអ៊ុយក្រែន។

ក្នុងដំណើរទស្សនកិច្ចដើម្បីស្វែងស្វែងរកការផ្សះផ្សារជាមួយសម្ព័ន្ធមិត្តនៅតំបន់កូកាសខាងត្បុង និងក្រោយជំនួបដ៏តានតឹងនៅទីក្រុងយេរេវ៉ាន (Yerevan) ប្រទេសអាមេនី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានរំឭកឡើងវិញនូវទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ប៉ុន្តែការឆកល្វែងមិនបានជួយប្រទេសអាមេនីក្នុងការការពារដែនដី Nagorno-Karabakh ដែលជាតំបន់ផ្តាច់ខ្លួនពីប្រតិបត្តិការកាន់កាប់របស់កងទ័ពអាស៊ែបៃហ្សង់ គឺដោយសារតែខ្លួន ជាប់ប្រយុទ្ធប្រឆាំងអឺរ៉ុបទាំងអស់។
តាមការបង្ហោះនៅលើបណ្តាញសង្គមរបស់ក្រសួងការបរទេសរុស្ស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានលើកឡើងថា៖«យើងមានស្ថានភាពមួយ ដូចដែលដឹងនៅពេលនេះ ដែលយើងត្រូវបានគេបង្ខ ម្តងហើយម្តងទៀតក្នុងប្រវត្តិសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងអឺរ៉ុបទាំងអស់ ដែលជាថ្មីម្តងទៀត ក្រោមពាក្យស្លោករបស់ណាស៊ី ដែលដាក់របប លោក Zelensky នៅខាងមុខ ប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។ ប្រទេសអឺរ៉ុបស្ទើរតែទាំងអស់។ ដូចអ្នកយល់ហើយ ក្នុងស្ថានភាពនេះ មានសព្វាវុធច្រើនចូលមកដល់អ៊ុយក្រែន។ វាទំនើប វាទាមទារការឆ្លើយតបរបស់យើង»។

លោក បានបន្ថែមថា៖«ខ្ញុំប្រាកដក្នុងចិត្តថា មិត្តអាមេនីរបស់យើង យល់ថា ក្នុងស្ថានភាពទាំងនេះ យើងមិនអាចបំពេញកាតព្វកិច្ចទាំងអស់របស់យើងទាន់ពេលនោះទេ។ ប៉ុន្តែសូម្បីតែនៅក្នុងស្ថានភាពនេះប្រព័ន្ធមួយចំនួនដែលព្រាងដោយមិត្តភក្តិអាមេនីត្រូវបានបញ្ជូនមក។ យើងនឹងបន្តការអនុវត្តបែបនេះ»។
តំបន់ផ្តាច់ខ្លួន ការ៉ាបាខ (Karabakh) ដែលស្ថិតនៅក្រោមដែនដីទទួលស្គាល់ជាអន្តរជាតិរបស់អាស៊ែបៃហ្សង់ ដែលប្រជាជនអាមេនីប្រមាណ១២ម៉ឺននាក់រស់នៅ បានបង្កើតចលនាទាមទារការផ្តាច់ខ្លួនពីប្រទេសអាស៊ែបៃហ្សង់ជាច្រើនទសវត្សរ៍ ហើយរដ្ឋាភិបាលអាមេនីដែលជាសម្ព័ន្ធមិត្តរុស្ស៊ីដ៏ល្អូកល្អើន បានពឹងផ្អែកលើប្រទេសរុស្ស៊ីដាក់កងរក្សាសន្តិភាពនៅទីនោះ។
ប៉ុន្តែ ក្នុងពេលដែលមេដឹកនាំអង្គការសហប្រជាជាតិប្រជុំនៅទីក្រុងញូយ៉ក នៅថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២៣ យោធាអាស៊ែបៃហ្សង់ បានធ្វើប្រតិបត្តិសឹកវាយកាន់កាប់តំបន់នោះតែម្តង ហើយ ភាគីរុស្ស៊ីដែលជាកងរក្សាសន្តិភាពមិនបានជួយអ្វីនោះទេ៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ