ជីវិតកម្សាន្ដ
កំពូលតារា Cam-pop Galaxy navatra តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីទី១ ហ៊ានបរិច្ចាគ ១០០ លានរៀល ជួយសិល្បៈបុរាណ
កំពូលតារាCam.pop Galaxy navatraតន់ ចន្ទសីម៉ា កាលពីយប់មិញនេះ បានប្រកាសបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន ១០០ លានរៀល ដើម្បីលើកកម្ពស់សិល្បៈបុរាណខ្មែរ ដោយការបរិច្ចាគនេះ អាចនិយាយបានថា នាងគឺជាតារាចម្រៀងទី១ នៅក្នុងប្រទេសកម្ពុជាដែលហ៊ានបរិច្ចាគថវិកាផ្ទាល់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ។
ការប្រកាសបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ជួយផ្នែកសិល្បៈបុរាណបែបនេះ បន្ទាប់ពីនាង ទើបតែទទួលបានការងារពីក្រុមហ៊ុនធំៗចំនួន៣ ដោយតម្លៃខ្លួនលើការងារការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនទាំង៣នោះ តន់ ចន្ទសីម៉ា ទទួលបានរហូតដល់ទៅជាង ៥០ម៉ឺនដុល្លារឯណោះ។ នេះបើតាមការបង្ហើបពីលោកលោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra។
ថវិកា១០០លានរៀល ដែលម្ចាស់បទ”Are you ok” បរិច្ចាគនោះ នាងបានផ្ដោតទៅជួយសិល្បៈបុរាណ មានដូចជា ល្ខោនខោល ចាប៉ីដងវែង សមាគមអ្នកនិពន្ធខ្មែរ ។ល។ តាមរយៈនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ជាមួយនិងភាពជោគជ័យនេះផងដែរ កំពូលតារា Cam-pop Galaxy navatra តន់ ចន្ទសីម៉ា បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនជាខ្លាំង ដែលតែងតែគាំទ្ររូបនាង ទើបធ្វើឲ្យនាងមានឱកាសទទួលបានការងារពីក្រុមហ៊ុនធំបែបនេះ៕
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង