Connect with us

ជីវិតកម្សាន្ដ

នេះជាមូលហេតុពិតប្រាកដ ពីក្រោយការបែកគ្នារវាង Shawn ​និង Camila

បានផុស

នៅ

ក្រោយ​​ទាក់ទង​គ្នា​អស់ពេល​ជាង​ពីរ​ឆ្នាំតារាចម្រៀងប្រុស Shawn Mendes និងតារាចម្រៀងស្រី Camila Cabello បាន​ប្រកាសបញ្ឈប់ទំនាក់ទំនងគូសង្សារជាផ្លូវការហើយ កាលពីថ្ងៃពុធ ទី១៨ ខែវិច្ឆិកា។

Camila Cabello 'Hysterical' After Shawn Mendes Tried To Break Up With Her  In Public, Insider Says?
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពី seventeen បានឱ្យដឹងថា ការបែកគ្នារវាង Shawn និង Camila ដោយសារតែពួកគេមមាញឹកជាមួយការងាររៀងខ្លួន ហើយពួកគេហាក់គ្មានពេលស្និទ្ធស្នាល ឬគ្មានអារម្មណ៍ផ្អែមល្ហែមដូចកាលគ្រាមុនឡើយ ទើបពួកគេមិនអាចបន្តស្នេហានេះតទៅទៀត។

Camila Cabello and Shawn Mendes call it quits? Fans DEBUNK Cinderella star  & Senorita singer's breakup rumours | PINKVILLA

យ៉ាងណាមិញ ចាប់តាំងពី​ប្រកាស​ចែកផ្លូវ​គ្នា ទាំង Shawn ទាំង Camila មិន​បានធ្វើ​អត្ថាធិប្បាយពីមូលហេតុ​​ពិតប្រាកដដែល​នាំឱ្យ​ពួកគេ​សម្រេចចិត្តដើរដល់ផ្លូវនេះទេ​ ​ពួកគេគ្រាន់តែប្រាប់ថា ពួកគេបែកគ្នាប៉ុណ្ណោះ។

Shawn Mendes and Camila Cabello Fans are Dismissing Breakup Reports

ប៉ុន្តែថ្មីៗនេះ សាមីខ្លួនខាងស្រី បានទម្លាយមូលហេតុមួយដែលនាំគូស្នេហ៍ពួកគេមិនអាចបន្តទៀតបាន។ Camila បានសរសេរបង្ហោះលើគណនី IG ផ្ទាល់ខ្លួនថា​ នាង​មានជំងឺ​ថប់​បារម្ភ ហើយនាងតែងតែទទួលអារម្មណ៍​អសន្តិសុខផ្លូវចិត្ត និង​ភ័យ​ខ្លាចជាញឹកញាប់ រហូតពេលខ្លះនាងស្មុគស្មាញខ្លាំង និងជារឿយៗរមែងមួរម៉ៅ។ ដូច្នេះហើយ ទើបនាងសម្រេចបែកពី Shawn ដើម្បីមើលថែខ្លួនឯង។ ទោះជាបីជាអ្នកទាំងពីរសោកស្ដាយចំពោះការបែកគ្នានេះក្ដី ប៉ុន្តែពួកគេប្រាប់ថា ពួកគេបានព្យាយាមឱ្យអស់ពីសមត្ថភាពហើយ ដូច្នេះមានតែបែកគ្នា ដើម្បីទុកពេលមើលថែខ្លួនឯង និងមនុស្សជាទីស្រឡាញ់ផ្សេងទៀត។

Bantah Putus, Camila Cabello Kirim Pesan Cinta untuk Shawn Mendes : Okezone  Celebrity

ទោះយ៉ាងណា អតីតគូស្នេហ៍មួយគូនេះ នៅតែរាប់អានគ្នាដូចពេលមិនទាន់ទាក់ទងគ្នាជាសង្សារ និងនៅតែរក្សាទំនាក់ទំនងជាមិត្តល្អនឹងគ្នារហូត៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ពិតទេ? Zayn ប្រើអំពើហិង្សាលើម្តាយ Gigi ទើបធ្វើឲ្យអ្នកទាំងពីរចែកផ្លូវគ្នា

ចុចអាន៖ អាល់ប៊ុមថ្មីរបស់ Adele ក្លាយជាអាល់ប៊ុមលក់ដាច់បំផុតប្រចាំឆ្នាំ ត្រឹមតែ ៣ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៥៣ នាទី មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្ងៃនេះ ជាខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន

សន្តិសុខសង្គម១ ម៉ោង មុន

Update៖ ករណីអគ្គិភ័យនៅខណ្ឌឬស្សីកែវ ឆេះផ្ទះពលរដ្ឋអស់២ខ្នងទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម