កីឡា
មន្រ្តីចុះទៅពិនិត្យមណ្ឌលហែលទឹកខេត្តបាត់ដំបង ត្រៀមបើកសម្ពោធជាផ្លូវការ
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡា ហែលទឹកកាលពីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះបានប្រាប់ពីខេត្តបាត់ដំបងតាមអនឡាញឲ្យដឹងថា លោក បុង ប៊ុនហួន រដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានសហព័ន្ធខ្មែរហែលទឹក បានដឹកនាំមន្រ្តីជំនាញហែលទឹកចុះពិនិត្យ និងទទួលមណ្ឌលហែលទឹកបាត់ដំបងពីក្រុមហ៊ុនសាងសង់ជាផ្លូវការហើយ រង់ចាំថ្ងៃសម្ពោធបើកដំណើរការតែប៉ុណ្ណោះ។
ការចុះពិនិត្យនេះលើកចុងក្រោយ រួមមានមន្រ្តីជំនាញផ្នែកសំណង់របស់ក្រសួងសាធារណការនិងដឹកជញ្ជូន មន្រ្តីជំនាញរបស់សហព័ន្ធខ្មែរហែលទឹក និងមន្រ្តីក្រុមហ៊ុនពិនិត្យ ដើម្បីចុះហត្ថលេខាប្រគល់និងទទួលជាផ្លូវការជូនសហព័ន្ធខ្មែរហែលទឹកចំពោះមណ្ឌលហែលទឹកខេត្តបាត់ដំបងនៅខេត្តបាត់ដំបង។



ការចុះពិនិត្យលើកនេះ គ្មានបញ្ហាធំដុំឡើយនៅសល់តែការសម្អាត និងកែសម្រួលចំណុចតិចតូចបន្ថែមទៀត ហើយក្រុមហ៊ុននៅតែបន្តជួយថែទំាង និងកែសម្រួលអ្វីដែលប្រឈមមុខរយៈពេល១ឆ្នាំទៀត ព្រមទាំងបង្រៀនដល់មន្រ្តីរបស់សហព័ន្ធខ្មែរហែលទឹករយៈពេល៣ខែទើបក្រុមហ៊ុនដកមន្ត្រីរបស់ខ្លួនវិញ។
លោកគីរីបន្ថែមទៀតថា រយៈពេល៣ខែដែលបង្រៀនដល់មន្រ្តីរបស់សហព័ន្ធដូចជាផ្នែកថែទាំ សម្អាតអាងហែលទឹក និងការងារផ្សេងៗទៀត។ ចំពោះការងារទាំងអស់នៅមណ្ឌលហែលទឹកខេត្ត បាត់ដំបងយើងបានប្រគល់ និងទទួលជាស្ថាពរហើយ លោកបានរៀបចំមន្រ្តីរបស់សហព័ន្ធចុះមកធ្វើការគ្រប់គ្រង និងថែទាំបណ្តោះអាសន្នរហូតដល់ថ្ងៃសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការដោយរង់ការសម្រេចរបស់លោកទេសរដ្ឋមន្រី្ត ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែល ទឹក ហើយយើងក៏មិនទាន់បើកដំណើរការមណ្ឌលហែលទឹកនេះដែរ៕
អត្ថបទ៖ វិសិទ្ធ

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល