កីឡា
លោកហែម គីរី សុំអ្នកគាំទ្រអធ្យាស្រ័យកីឡាករ សុវណ្ណអារុន ខណៈគេនៅក្មេង អនាគតវែងឆ្ងាយ
លោកហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹក កម្ពុជា បានស្នើសុំការអធ្យាស្រ័យពីសំណាក់អ្នកគាំទ្រ កម្ពុជា ចំពោះកំហុសឆ្គងរបស់កីឡាករហែលទឹក កម្ពុជា វ័យក្មេង មនត្រស ផានសុវណ្ណអារុន។

កីឡាករហែលទឹក មនត្រស ផានសុវណ្ណអារុន បានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាប្រជាជន កម្ពុជា ទាំងមូល បន្ទាប់ពីរូបគេបង្ហោះសារ ដោយអារម្មណ៍ខកចិត្ត ដែលមិនបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣ នៅ ថៃ ក្រោយ កម្ពុជា ប្រកាសដកខ្លួនចេញ ដោយសារបារម្ភអំពីសុខសុវត្ថិភាព។

ផានសុវណ្ណអារុន បានបង្ហោះសារនៅលើបណ្តាញសង្គម IG របស់ខ្លួនដូច្នេះ ថា៖ «ខ្ញុំមកក្នុងព្រឹត្តិការណ៍ទាំងនេះ ដើម្បីប្រកួតប្រជែង ហើយនិងជួបគ្រូបង្វឹកចាស់របស់ខ្ញុំ និងមិត្តភក្តិរបស់ខ្ញុំ។ ប៉ុន្តែជាអកុសល ខ្ញុំមិនទទួលបានឱកាសនេះនោះទេ។ ទោះបីជាយ៉ាងណា គ្រប់យ៉ាងបានកើតឡើងរួចទៅហើយ។ ខ្ញុំចង់អរគុណទៅកាន់អ្នកស្មគ្រចិត្ត និងបុគ្គលិករបស់ ថៃ ទាំងអស់គ្នា សម្រាប់ការរាក់ទាក់ និងធានាសុវត្ថិភាពជូនពួកយើង»។

លោកហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹក កម្ពុជា បានចេញមុខសូមទោសជំនួសកីឡាករហែលទឹកវ័យ ២២ ឆ្នាំខាងលើ ក្រោយសំណេររបស់គេ បានរងការរិះគន់ខ្លាំងពីសំណាក់ប្រជាជន កម្ពុជា។ លោកបានទទូចឱ្យអ្នកគាំទ្រយោគយល់អធ្យាស្រ័យចំពោះកីឡាកររូបនេះ ព្រោះនេះជាកំហុសដោយអចេតនា ហើយកីឡាករកំពុងស្ថិតក្នុងវ័យក្មេង ដោយរូបគេនៅមានអនាគតវែងឆ្ងាយទៀត ដើម្បីតំណាងឱ្យ កម្ពុជា។ យ៉ាងណា លោកក៏បានបញ្ជាក់ផងដែរ ថាលោកជាចាស់ទុំបានណែនាំកីឡាកររួចហើយ ដើម្បីកុំឱ្យមានកំហុសឆ្គងលើកក្រោយទៀត។
ជុំវិញរឿងខាងលើ លោក ហែម គិរី បានសរសេរនៅលើបណ្តាញសង្គម Facebook ថា៖ «ខ្ញុំសូមអធ្យាស្រ័យជំនួសក្មេងៗដែលមានកំហុសឆ្គងដោយអចេតនា ពួកគាត់ពិតជាមិនចង់អោយមានបញ្ហាកើតឡើងបែបនេះទេ គ្នានៅក្មេងៗណាស់អនាគតវែងឆ្ងាយ សូមចិត្តបងប្អូនបន្ធូបន្ថយអោយគ្នាផង ក្នុងនាមជាចាស់ទុំបានណែនាំពួកគាត់ហើយដើម្បីកុំអោយមានការខុសឆ្គងបន្តទៀត ពេលនេះប្រជាជនយើងកំពុងតែពិបាកណាស់ទៅហើយយើងត្រូវសាមគ្គីគ្នា ខ្មែរជួយគ្នា សង្ឃឹមបងប្អូនខ្មែរយោគយល់»៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


